ទាក់ទងមក ការិយាល័យ និពន្ធDaily-Khmer លេខ 092546041 / 0972720965
Shadow

លោក សែ ឡាឡូតថា«វិស័យ​ឯក ជំរុញឲ្យ​មានការធ្វើ​ទំនើប​កម្ម​ក្នុង វិស័យ​កសិកម្ម​​»

លោក សែ ឡាឡូត នាយកប្រតិបត្តរោងម៉ាស៊ីន​កិន​ស្រូវ ​ហាក់​សែ និងជានាយក ក្រុម ហ៊ុន​ខ្មែរប្រណិត​បានមានប្រសាសន៍ប្រាប់ដេលីខ្មែរថា ​​បច្ចុប្បន្ន​នេះនៅពេលរដ្ឋាភិ បាល​​មាន​ប្រព័ន្ធស្រោចស្រប​ស្ទើរតែគ្រប់កន្លែងនោះ ​​ហើយ​ការធ្វើ​ទំនើប​​កម្មក្នុងវិស័យ​កសិកម្ម​ពិតជាមានសារសំខាន់​​ក្នុងការជំរុញ​​ការ​​ផលិត​ស្រូវរបស់​កសិករ​​ទទួល​បាន ទិន្នផលច្រើន​​​ស្របតាមគោលនយោបាយ​នាំចេញអង្ករ​របស់រាជរដ្ឋាភិបាលកម្ពុជា​​​​ហេតុ ដូច្នោះ​​វិស័យ​ឯកជន​​ស្នើ​​ឲ្យក្រសួងកសិកម្ម​និងដៃគូពាក់ព័ន្ធ​​ត្រូវតែ​​​កែទម្រង់ដល់ វិស័យ​កសិកម្ម​​ហើយ​ធ្វើ​យ៉ាង​​ជំរុញ​​ឲ្យ​​មានការធ្វើ​ទំនើប​កម្ម​និង​​បង្កើន​ការ​​ផលិត​​។​

លោក​បា​នមានប្រសាសន៍ទៀតថា«​​កន្លងមក​រដ្ឋាភិបាល​​បានយកចិត្តទុកដាក់ណាស់​ក្នុងការ​លើកកម្ពស់​ក្នុងវិស័យ​កសិកម្ម ហើយបើ​សិន​ជា​​​កម្ពុជាមិនធ្វើ​ទំនើបកម្ម​ទេ ការ ផលិត​​បាន​​ផល​តិចហើយ​​​​គុណភាព​​​​​​នៅមានកម្រិត​​​​​ពិបាក​ក្នុងការផ្គត់​ផ្គង់ទីផ្សារក្រៅប្រ ទេស​​»។​

​​អ្នកជំនួយ​ខាងលើបន្ថែមថា រោងម៉ាស៊ីនរបស់​លោកឈ្មោះ«​ហាក់សែ»​​បាន​វិនិយោគ​នូវ​​បច្ចេកវិទ្យាទំនើប​​​ៗ​ហើយ​​​ធំជាងមុន​និងមាន​ឡសម្ងួតកាន់តែធំ​​​​ដែលធ្វើ​អោយ​ការ​​កិន និងសម្ងួតស្រូ​​វបាន​លឿន​​​ឆ្លើយតប​​​តម្រូវការបញ្ជាទិញ​​ពី​​​​ដៃគូរវិនិយោគ​។​

សម្រាប់លោក​ នង វាសនា អនុប្រធានសហព័ន្ធស្រូវអង្ករ​កម្ពុជាបាន​ចាត់ទុក​ថា ​​​​​ការវិនិ យោគពី​​​​​វិស័យ​កសិកម្មរបស់​វិស័យ ​​ឯកជន​​​​ពិតជាមានសារៈសំខាន់​ណាស់ដើម្បី​​​ជម្រុញ​ឲ្យ​វិស័យ​កសិកម្មកម្ពុជា​​​​​​​មាន​​​ផលិតភាពខ្ពស់​​ជាងមុ​​ន ហើយ​​​សហព័ន្ធស្រូវអង្ករ​និង​រាជ រដ្ឋាភិបាល​តែងតែ​ស្វាគមន៍ការវិនិយោគ​ពី​វិស័យ​ឯកជន ។​

លោក​បានបន្ថែមទៀតថា ​​ចំពោះ​​​ វិស័យ​កសិកម្ម​​​​​ ហើយ​​​មានតែវិស័យ​ឯកជន​ទេ ដែល អាចធ្វើ​ឲ្យ​​ផលិតកម្ម​ស្រូវអង្ករ​កម្ពុជា​​​​​​មានកម្លាំងរឹងមាំ​​និងមាន​​ផលិតភាពខ្ពស់​​​​​ឡើង​វិញ​​​​ ហើយ​​​​​​​​ការ​ផលិតរបស់​វិស័យ​ឯកជនអាច​​ផលិត​​​​បា​ន​​ជាមធ្យម​បានពី​​​​៤ទៅ​​​៥ តោន​ក្នុង​មួយរដូវ​​​​​​​ដែល​​​​​​ក្នុង​​​មួយឆ្នាំអាច​​​ផលិត​​​​បានរហូតដល់១០ តោន​​​ ដែល​ខុសពី​កសិករធ្លាប់​ផលិត​​បាន​​​​​​៣តោន​ក្នុងមួយ​ឆ្នាំ​​ ។