ទាក់ទងមក ការិយាល័យ និពន្ធDaily-Khmer លេខ 092546041 / 0972720965
Shadow

សម្តេច​តេ​ជោ ហ៊ុន សែន ថា៖បញ្ហា​សិទ្ធិមនុស្ស​នៅ​កម្ពុជាUN កុំ​មើល​ឈើ​១​ដើម ត្រូវ​មើល​ឈើ​ទាំងមូល

 ​ភ្នំពេញ​៖ សម្តេចតេជោហ៊ុន សែន បានមានប្រសាសន៍បែបនេះ ក្នុង​ពិធី​ផ្ទេរ​ការគ្រប់គ្រង​សាលា​កុមារ ពិការភ្នែក និង​គ​ថ្លង់​នៃ​អង្គការ​គ្រួសារ​ថ្មី ស្ថិតនៅ​ខណ្ឌ​សែន​សុខ រាជធានី​ភ្នំពេញ មក​គ្រប់គ្រង​ក្រោម​ក្របខណ្ឌ​ក្រសួង​អប់រំ យុវជន និង​កីឡា នៅ​ព្រឹក​ថ្ងៃទី​០១ ខែកក្កដា ឆ្នាំ​២០១៩ ។

សម្តេច​តេ​ជោ ហ៊ុន សែន បាន​លើកឡើងថា «បញ្ហា​សិទ្ធិមនុស្ស​នៅ​កម្ពុជា យើង​កុំ​ឲ្យ​មើល​ឈើ ១​ដើម តែ​ត្រូវ​មើល​ឈើ​ទាំងមូល»​។

​សម្តេច​តេ​ជោ បានបញ្ជាក់ថា នៅ៣​ថ្ងៃ​ប៉ុណ្ណោះ មុនពេល​សម្តេច នឹង​​ថ្លែងការណ៍ អំពី​ស្ថានភាព​សិទ្ធិមនុស្ស នៅ​កម្ពុជា នៅក្នុង​កិច្ចប្រជុំ​ក្រុមប្រឹក្សា​សិទ្ធិមនុស្ស របស់​អង្គការសហ​ប្រជា​ជាតិ នៅ​ទីក្រុង​ហ្សឺ​ណែវ ប្រទេស​ស្វី​ស នៅ​ថ្ងៃទី​០៤ ខែកក្កដា ឆ្នាំ​២០១៩៕