ទាក់ទងមក ការិយាល័យ និពន្ធDaily-Khmer លេខ 092546041 / 0972720965
Shadow

អគ្គនាយកដ្ឋាន«ក.ប.ប.» នៃក្រសួងពាណិជ្ជកម្ម សហការជាមួយកម្មវិធី RCEP (RISP) ក្រោមគម្រោងពាណិជ្ជកម្មតំបន់សម្រាប់ការអភិវឌ្ឍ (RT4D) គាំទ្រដោយរដ្ឋាភិបាលនៃប្រទេសអូស្ត្រាលីនិងនូវែលសេឡង់ បានរៀបចំសិក្ខាសាលាបណ្តុះបណ្តាលស្តីពី «ការលើកកម្ពស់ការអនុវត្តច្បាប់ស្តីពីការប្រកួតប្រជែង និងច្បាប់ស្តីពីកិច្ចការពារអ្នកប្រើប្រាស់»

(ភ្នំពេញ)៖ អគ្គនាយកដ្ឋានការពារអ្នកប្រើប្រាស់ កិច្ចការប្រកួតប្រជែង និងបង្រ្កាបការក្លែងបន្លំ «ក.ប.ប.» នៃក្រសួងពាណិជ្ជកម្ម សហការជាមួយកម្មវិធីគាំទ្រការអនុវត្តកិច្ចព្រមព្រៀងភាពជាដៃគូសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយតំបន់ RCEP (RISP) ក្រោមគម្រោងពាណិជ្ជកម្មតំបន់សម្រាប់ការអភិវឌ្ឍ (RT4D) គាំទ្រដោយរដ្ឋាភិបាលនៃប្រទេសអូស្ត្រាលីនិងនូវែលសេឡង់ រៀបចំសិក្ខាសាលាបណ្តុះបណ្តាលស្តីពី «ការលើកកម្ពស់ការអនុវត្តច្បាប់ស្តីពីការប្រកួតប្រជែង និងច្បាប់ស្តីពីកិច្ចការពារអ្នកប្រើប្រាស់» ប្រពឹ្រត្តទៅរយៈពេល ៣ថ្ងៃ ចាប់ពីថ្ងៃទី១ ដល់ថ្ងៃទី៣ ខែកញ្ញា ឆ្នាំ២០២៥ នៅអគ្គនាយកដ្ឋាន ក.ប.ប. ក្រោមអធិបតីភាព ឯកឧត្តម គឹម មាសសុខសីហា អគ្គនាយក នៃអគ្គនាយកដ្ឋាន ក.ប.ប. ក្រសួងពាណិជ្ជកម្ម និង លោកស្រី កានូ នីគី លេខាទី១ ទទួលបន្ទុកកិច្ចសហប្រតិបត្តិការអភិវឌ្ឍ នៃស្ថានទូតអូស្រា្តលីប្រចាំកម្ពុជា រួមជាមួយនឹងលោកស្រី ហេង ម៉ូលីយ៉ាណែត អ្នកគ្រប់គ្រងគម្រោង RT4D ប្រចាំប្រទេសកម្ពុជា។

សិក្ខាសាលាបណ្តុះបណ្តាលនេះមានគោលបំណងបូកសរុបលទ្ធផលនៃសិក្ខាសាលាផ្សព្វផ្សាយតាមតំបន់ចំនួន៣លើកក្នុងឆ្នាំ២០២៥ ដែលអគ្គនាយកដ្ឋាន ក.ប.ប. សហការជាមួយកម្មវិធី RCEP (RISP) ក្រោមគម្រោងពាណិជ្ជកម្មតំបន់សម្រាប់ការអភិវឌ្ឍ (RT4D) គាំទ្រដោយរដ្ឋាភិបាលនៃប្រទេសអូស្ត្រាលីនិងនូវែលសេឡង់ បានរៀបចំនៅខេត្តសៀមរាប ខេត្តបាត់ដំបង និងខេត្តព្រះសីហនុ ដោយបានប្រមូលធាតុចូល មតិយោបល់ និងបញ្ហាប្រឈមនានា ដែលបានលើកឡើង ក៏ដូចជាសំណូមពរពាក់ព័ន្ធនឹងការអនុវត្តច្បាប់ស្តីពីការប្រកួតប្រជែង និងច្បាប់ស្តីពីកិច្ចការពារអ្នកប្រើប្រាស់ក្រោមសមត្ថកិច្ចរបស់អគ្គនាយកដ្ឋាន ក.ប.ប. មកពិនិត្យពិចារណា ដើម្បីដាក់ចេញនូវផែនការ និងនីតិវិធីអនុវត្តសម្រាប់មន្ត្រីអនុវត្តច្បាប់នៃអគ្គនាយកដ្ឋាន ក.ប.ប. ឱ្យមានភាពល្អប្រសើរ ស៊ីសង្វាក់គ្នា មានតម្លាភាព និងទទួលបានប្រសិទ្ធផលខ្ពស់។

ជាមួយនេះ វាគ្មិនមកពីគម្រោង RT4D ទទួលធ្វើបទបង្ហាញ ផ្តោតសំខាន់លើ៖
១). ការបូកសរុបលទ្ធផលសំខាន់ៗនៃសិក្ខាសាលាតាមតំបន់ទាំង៣លើក
២). យុទ្ធសាស្ត្រទំនាក់ទំនងដើម្បីលើកកម្ពស់ការអនុលោមច្បាប់
៣). ការលើកកម្ពស់បរិយាប័ន្នសង្គមដល់ជនមានពិការភាព
៤). ការពិភាក្សាជាក្រុមតូចរវាងមន្ត្រីអនុវត្តច្បាប់ ដោយមានការយកចិត្តទុកដាក់ចំពោះសមភាពយេនឌ័រ ពិការភាព និងបរិយាបន្នសង្គម។

សូមបញ្ជាក់ផងដែរថា សិក្ខាសាលាបណ្តុះបណ្តាលនាថ្ងៃនេះ គឺជាសិក្ខាសាលា និងសកម្មភាពចុងក្រោយ ក្នុងឆ្នាំ២០២៥ ដែលអគ្គនាយកដ្ឋាន ក.ប.ប. សហការជាមួយកម្មវិធីគាំទ្រការអនុវត្តកិច្ចព្រមព្រៀងភាពជាដៃគូសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយតំបន់ RCEP (RISP) ក្រោមគម្រោងពាណិជ្ជកម្មតំបន់សម្រាប់ការអភិវឌ្ឍ (RT4D) គាំទ្រដោយរដ្ឋាភិបាលនៃប្រទេសអូស្ត្រាលីនិងនូវែលសេឡង់ ក្នុងគោលបំណងលើកកម្ពស់ការអនុវត្តច្បាប់ឱ្យមានប្រសិទ្ធភាព៕