លោក ជា បូរ៉ា រដ្ឋលេខាធិការក្រសួងទេសចរណ៍ និងជាប្រធានអង្គប្រជុំ បានលើក ឡើងក្នុងកិច្ចប្រជុំអន្តរក្រសួង-ស្ថាប័នមួយ ដែលធ្វើឡើងនៅ ទីស្ដីការក្រសួង ទេសច រណ៍កាលពីថ្ងៃទី០១ ខែកក្កដានេះថា ដើម្បីជំរុញឱ្យអ្នកប្រកប អាជីវកម្មកាណូត ទេស ចរណ៍ ចូលបង់ពន្ធនាំចូលយានយន្តរបស់ពួកគេ ឱ្យដូចទៅនឹងអ្នកប្រកប អាជីវ កម្មដទៃ អន្តរក្រសួង-ស្ថាប័ននឹងស្នើទៅរាជរដ្ឋាភិបាល ក្នុងការបង្កើតគណៈ ការអន្តរក្រសួងមួយ ឱ្យបានឆាប់នាពេលខាងមុខ ដើម្បីចុះដោះស្រាយបញ្ហាពន្ធ និងបញ្ហាប្រ ឈមមួយចំ នួន ។
លោកបានមានប្រសាសន៍បន្ថែមទៀតថា សមាសភាពដែលនឹងចូលរួមជាមួយគ ណៈ កម្មការអន្តរក្រសួងនេះ រួមមាន ក្រសួងទេសចរណ៍ ក្រសួងសាធារណការ និង ដឹក ជញ្ជូន ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ អគ្គនាយកដ្ឋានពន្ធដារ អគ្គស្នងការន គរបាល ជាតិ អគ្គនាយកដ្ឋានគយ និងរដ្ឋាករគយកម្ពុជា និងមន្ទីរអង្គភាពពាក់ ព័ន្ធមួយចំនួន ទៀត ។

លើសពីនេះបញ្ហាប្រឈមមួយចំនួន ពាក់ព័ន្ធនឹងការប្រកបអាជីវកម្ម កាណូតទេស ចរណ៍ ពិសេសនៅរាជធានីភ្នំពេញ និងខេត្តព្រះសីហនុ ដែលតម្រូវឱ្យអន្តរក្រ សួង- ស្ថាប័នរួមគ្នាដោះស្រាយឱ្យបាន ក្នុងនោះរួមមាន កាណូតទេសចរណ៍ដែលប្រ កបអាជីវ កម្មគ្មានពន្ធនាំចូល និងលិខិតស្នាមត្រឹមត្រូវ។
កាណូតទេសចរណ៍ដែលប្រកបអាជីវកម្មគ្មានសៀវភៅត្រួតពិនិត្យបច្ចេកទេស ដែលចេញដោយក្រសួង ឬមន្ទីរសាធារណការ និងដឹកជញ្ជូន។
កាណូតមួយចំនួនផលិត និងដំឡើងក្នុងស្រុកគ្មានស្ដង់ដាគុណភាព កាណូតទេ សចរណ៍មួយចំនួនមិនគោរពតាមច្បាប់ចរាចរណ៍ផ្លូវទឹក និងដឹកលើសកម្រិត ព្រមទាំងគ្មានអាជ្ញាបណ្ណ និងកំពង់ផែចំណតគ្មានគ្រប់ តម្រូវការសម្រាប់កា ណូតទេ ស ចរណ៍ និងមិនគ្រប់បំពេញតាមតម្រូវការស្ដង់ដាសុវត្ថិភាពជាហេតុធ្វើឱ្យកាណូតចត ដោយ គ្មានសណ្ដាប់ធ្នាប់ និងពិបាកគ្រប់គ្រង។
តាមការបញ្ជាក់ពីផ្នែកជំនាញបច្ចុប្បន្នមានកាណូតទេសចរណ៍នៅទូទាំងប្រទេស ១២៤គ្រឿង (រាជធានីភ្នំពេញ និងខេត្តព្រះសីហនុ) ក្នុងនោះគ្មានអាជ្ញាបណ្ណប្រកប អាជីវកម្ម ១៦គ្រឿង និងមានអាជ្ញាបណ្ណបណ្ដោះ អាសន្នចំនួន ៣៥គ្រឿង ប៉ុន្តែកា ណូតទេសចរណ៍ទាំងនោះ សុទ្ធតែមិនទាន់បានបង់ពន្ធនៅឡើយទេ។ អាជ្ញាបណ្ណ បណ្ដោះអាសន្ន គឺផ្ដល់ឱ្យអាជីវកម្មដែល មិនទាន់មានឯកសារ ស្របច្បាប់ គ្រប់គ្រាន់ ដោយទុករយៈពេលតែ៩០ថ្ងៃទេ តែបើនៅតែមិនទាន់មាន ឯកសារគ្រប់ គ្រាន់ទៀត ក្រសួងមិនបន្តសុពលភាពឱ្យទៀតឡើយ។



លោក ជា បូរ៉ា បានលើកឡើងបន្ថែមថា លើកនេះនឹងមានការឹតបន្ដឹងធ្វើយ៉ាងណាឱ្យអាជីវករទាំងនោះត្រូវតែមកបង់ពន្ធនាំចូលយានយន្តរបស់ខ្លួន ពីព្រោះ កន្លងមកមានការសម្របសម្រួលទន់ភ្លន់ច្រើនលើកហើយ តែអាជីវករនៅតែមិនព្រមអនុវត្តតាមច្បាប់។
ចំពោះអាជីវកម្មកាណូតទេសចរណ៍ដែលចង់បង្កើតថ្មីឬអាជីវករចាស់ដែលចង់ពង្រីកអាជីវកម្មរបស់ខ្លួន ត្រូវតែមានឯកសារបង់ពន្ធត្រឹមត្រូវពីស្ថាប័នគយ និងពន្ធដារ និងត្រូវមានលិខិតត្រួតពិនិត្យបច្ចេកទេសយានយន្តពីក្រសួងសាធារណការ ទើបក្រសួងទេសចរណ៍ផ្ដល់ជូនអាជ្ញាបណ្ណទេសចរណ៍ និងលិខិតវាយតម្លៃស្ដង់ដាសេវាកម្មទេសចរណ៍ ដែលមានន័យថាអនុញ្ញាតឱ្យអាជីវករប្រកបអាជីវកម្មរបស់ខ្លួនបាន៕
