លោក ភារម្យ វិចិត្រដារ៉ា ប្រធានក្លឹបពាណិជ្ជករកម្ពុជាបានមានប្រសាសន៍បញ្ជាក់ថា មុនវិនិយោគលើវិស័យអចលនទ្រព្យ អ្នកត្រូវធ្វើការស្រាវជ្រាវមុនពេលអ្នក វិនិយោគ លើអចលនទ្រព្យណាមួយអ្នកនឹងត្រូវការស្រាវជ្រាវយ៉ាងពេញលេញពីស្ថានភាពអចល នទ្រព្យនិងតំបន់ជុំវិញ ហើយការប្រមូលព័ត៌មានលម្អិតអំពីទ្រព្យសម្បត្តិទាំង អស់នឹង ជួយអ្នកក្នុងការសម្រេចថា តើវាមានតម្លៃយ៉ាងណានៅពេលបច្ចុប្បន្ន និងតម្លៃអនាគត រំពឹងលើអ្វីខ្លះហើយបច្ចុប្បន្ន ហើយតើអាចជួយបញ្ជាក់ពីគោលដៅវិនិយោគរយៈពេលវែង។
លោកបាមពន្យល់ទៀតថា សូមបងប្អូនប្រាកដថា អ្នកអាចឆ្លើយនូវសំណួរមួយចំនួនខាងក្រោមអំពីទ្រព្យសម្បត្តិដែលអ្នកកំពុងគិតដើម្បីវិនិយោគ តើអ្នកដឹងថា តំបន់ជុំវិញអចលនទ្រព្យមានលក្ខណៈដូចម្តេច? តើអ្នកដឹងថាអនាគតរបស់តំបន់ជុំវិញនឹងមានអ្វីខ្លះ? តើអចលនទ្រព្យមានបញ្ហារហានិភ័យដល់ការខូចខាតទឹកជំនន់ឬអគ្គីភ័យផ្សេងៗ ដែរឬទេ? ហើយតើគ្រឹះនៃអគារនេះមានសុវត្ថិភាពនិងមានគុណភាពកម្រិតណាល្អដែរឬទេ?
តើអ្នកដឹងពីអ្វី ដែលត្រូវផ្លាស់ប្តូរនៅក្នុងផ្ទះនិងអ្វីដែលថ្មីៗ? តើអ្នកដឹងទេថា ហេតុអ្វីបានជាអចលនទ្រព្យត្រូវបានគេដាក់លក់? សុំជំនួយប្រឹក្សារយោបល់ពីអ្នកជំនាញ ទោះបីជាអ្នកមានអារម្មណ៍សុខស្រួលសុវត្ថិភាព ក្នុងការធ្វើវិនិយោគក៏ដោយក៏វាជាគំនិតល្អក្នុងការជួយបញ្ជាក់ពីអ្នកឯកទេសដើម្បីទទួលបានប្រសិទ្ធភាពក្នុងការជ្រើសរើសរបស់លោកអ្នក។
ការរកមើលអ្នកជំនាញផ្សេងៗទៀតដែលមានជំនាញនិងវិជ្ជាជីវៈអាចជួយផ្តល់ឱ្យអ្នកនូវគំនិតល្អប្រសើរជាងមុនអំពីរបៀបនៃការប៉ាន់ប្រមាណ និងផែនការហិរញ្ញវត្ថុរបស់អ្នកអោយបានត្រឹមត្រូវ។
សូមព្យាយាមនិយាយជាមួយអ្នកជំនាញទាំងនេះមុនពេលធ្វើការវិនិយោគរបស់អ្នក ហើយត្រូវពិភាក្សាជាមួយភ្នាក់ងារអចលនទ្រព្យ ដើម្បីស្វែងយល់បន្ថែមអំពីតម្លៃនៃអចលនទ្រព្យនេះ និងអចលទ្រព្យជុំវិញទីតាំងស្ថាបត្យករ នឹងជូនដំណឹងអ្នកអំពីបញ្ហាធ្ងន់ធ្ងរណាមួយ ដែលអចលនទ្រព្យអាចនឹងកើតមាន។
ក្រៅពីនេះប្រាប់អ្នកអំពីការចំណាយដែលរំពឹងទុកថា ផ្ទះប្រហែលជាត្រូវការ ការនិយាយជាមួយ អ្នករត់ឯកសារ និងអ្នកតំណាងផ្នែកច្បាប់អាចជួយអ្នកឱ្យយល់អំពីថ្លៃសេវា និងដំណើរការបន្ថែមដែលទ្រព្យសម្បត្តិអាចនឹងត្រូវការ។
ត្រូវរៀបតម្លៃពិតប្រាកដ និងការប្រៀបធៀប ដើម្បីរកតម្លៃពិតប្រាកដនៃអចលនទ្រព្យសូមប្រៀបធៀបផ្ទះទៅនឹងរចនាបទ និងការរចនាស្រដៀងគ្នាដែលមានរូបមន្តការ៉េមានទំហំច្រើនទំហំលក្ខខ័ណ្ឌអាយុនិងភាពរឹងមាំ។
អ្នកនឹងពិចារណាទីតាំងក៏ដូចជាចំនួនបន្ទប់គេង និងបន្ទប់ទឹកដើម្បីវិភាគ ហើយលំនៅដ្ឋានស្រដៀងគ្នាពីរដែលត្រូវបានសាងសង់នៅទីតាំងខុសៗគ្នាអាចមានតម្លៃខុសៗគ្នាដូចផ្ទះ ពីរនៅទីតាំងតែមួយដែរ ប៉ុន្តែមានចំនួននៃការ៉េមានទំហំខុសៗគ្នាអាចមានតម្លៃខុសៗគ្នា។
ត្រូវសួរភ្នាក់ងារអចលនទ្រព្យរបស់អ្នក សម្រាប់ព័ត៌មានអំពីអចលនទ្រព្យជុំវិញ និងស្រដៀងគ្នា លុះត្រាតែអចលនទ្រព្យមានអ្វីប្លែកពីគ្នារទើបតម្លៃ គួរតែខុសគ្នា នឹងអចលនទ្រព្យជុំវិញ។