ភ្នំពេញ:សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា នាព្រឹកថ្ងៃទី០២ ខែតុលា នេះ អញ្ជើញជួបជាមួយ គណៈប្រតិភូសហព័ន្ធសភាសន្តិភាពពិភពលោក នៃសភាម៉ាឡេស៊ី (Parliamentary Federation for World Peace-PFWP) ដឹកនាំដោយ បណ្ឌិត YB Datuk Wira Mohd Hatta Bin Md Ramli សមាជិកព្រឹទ្ធសភាម៉ាឡេស៊ី ក្នុងជំនួបសម្តែងការគួរសម និងពិភាក្សាការងារ នៅវិមានសន្តិភាព។




