ទាក់ទងមក ការិយាល័យ និពន្ធDaily-Khmer លេខ 092546041 / 0972720965
Shadow

លោក ជា គឹមសួរ អនុប្រធានតំបន់ហ៊ីរ៉ូស៊ីម៉ា តំណាងឯកឧត្តម តាំង ផេងរិទ្ធី នៅថ្ងៃទី២ខែតុលាឆ្នាំ២០២៥នេះ បានជួបសំណេះសំណាល និងពិសាអាហារសាមគ្គី ជាមួយបងប្អូនកម្មសិក្សាការី ចំនួន ៩នាក់ ដែលនឹងទៅធ្វើការនៅតំបន់ហ៊ីរ៉ូស៊ីម៉ា

ភ្នំពេញ: លោកជា គឹមសួរ អនុប្រធានតំបន់ហ៊ីរ៉ូស៊ីម៉ា តំណាងឯកឧត្តម តាំង ផេងរិទ្ធី នៅថ្ងៃទី២ខែតុលាឆ្នាំ២០២៥នេះ បានជួបសំណេះសំណាល និងពិសាអាហារសាមគ្គី ជាមួយបងប្អូនកម្មសិក្សាការី ចំនួន ៩នាក់ ដែលនឹងទៅធ្វើការនៅតំបន់ហ៊ីរ៉ូស៊ីម៉ានាពេលខាងមុខនេះ។

ក្នុងពិធីសំណេះសំណាល លោក ជា គឹមសួរ បានណែនាំដល់បងប្អូនកម្មសិក្សាការី ឱ្យយកចិត្តទុកដាក់ប្រឹងប្រែងធ្វើការងារ សន្សំចំណេះជំនាញ រកចំណូលផ្ញើត្រឡប់មកឱ្យក្រុមគ្រួសារវិញ ជាពិសេសគោរពច្បាប់ក្រុមហ៊ុន និងច្បាប់ប្រទេសជប៉ុនឱ្យបានល្អ។លោក ជា គឹមសួរក៏បានលើកទឹកចិត្តឱ្យបងប្អូនកម្មសិក្សាការី ព្យាយាមផ្សព្វផ្សាយចំណុចល្អៗនៃប្រទេសកម្ពុជា និងចូលរួមកម្មវិធីសំណេះសំណាលនិងបុណ្យប្រពៃណីជាតិរៀបចំដោយ ESEA។