អ្នកនាំពាក្យសេវាកម្មសង្គ្រោះបន្ទាន់នៃក្រសួងសុខាភិបាលរបស់ប្រទេសលីប៊ី លោក Malek Mersek បានប្រកាសថា មនុស្សប្រមាណ៤០ នាក់បានបាត់បង់ជីវិត និងមនុស្សជាង៨០នាក់ផ្សេងទៀតបានរងរបួស ក្នុងការទម្លាក់គ្រាប់បែកតាមយន្តហោះកាលពីថ្ងៃអង្គារ ទី០២ ខែកក្កដានេះ ទៅលើមជ្ឍមណ្ឌលជនភាសខ្លួនមួយនៅទីក្រុង ទ្រីប៉ូលី ប្រទេសលីប៊ី ។
ការវាយប្រហារ តាមអាកាសនេះត្រូវបានធ្វើឡើងដោយកងទ័ពជាតិលីប៊ី Libyan National Army ហៅកាត់ថា LNA ដែលជាកងទ័ពប្រឆាំងរដ្ឋាភិបាល និងស្មោះត្រង់ជាមួយ ឧត្តមសេនីយ៍ Khalifa Haftar ។
ប្រទេសលីប៊ីនៅមានសង្គ្រាមនៅឡើយនៅពេលបច្ចុប្បន្ននេះ ដោយភាគីជម្លោះម្ខាងជាកងទ័ពជាតិលីប៊ី LNA និងម្ខាងទៀតជាកងកម្លាំងរដ្ឋាភិបាល ដែលត្រូវបានលើកបន្តុបដោយ លោកខាងលិច និងគាំទ្រដោយអង្គការសហប្រជាជាតិ ៕