ទាក់ទងមក ការិយាល័យ និពន្ធDaily-Khmer លេខ 092546041 / 0972720965
Shadow

សមត្ថកិច្ចចម្រុះចុះត្រួតពិនិត្យសាច់បង្កកជាង​២៤៤​តោន​ របស់​ឧកញ៉ា​ អ៉ឹម​ សុផាន់ណា​រឹទ្ធ​ ហៅ​ចែទូច​

ភ្នំពេញ ៖សមត្ថកិច្ច​ចម្រុះ​រួមមាន​មន្រ្តី​គយចល័ត​តំបន់​១​ ,មន្ត្រី​ ក.ប.ប​ ក្រសួង​ពាណិជ្ជកម្ម​ មន្រ្តី​នគរបាល​សេដ្ឋកិច្ច​ស្នងការ​ដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ​ រួមទាំង​មន្ត្រី​មូលដ្ឋាន​ បាន​ចុះត្រួតពិនិត្យ​សាច់​ក្លាសេ​ របស់​ ឧកញ៉ា​ អ៉ឹម​ សុផាន់ណា​រឹទ្ធ​ ហៅ​ចែទូច​ ចំនួន​ ២ទីតាំង​ នៅសង្កាត់ច្រាំង​ចំរេះ១​ ខណ្ឌឫស្សីកែវ​ រាជធានីភ្នំពេញ រកឃេីញ​សាច់​ក្លាសេ សរុប​ចំនួន​ ៣មុខ​ សាច់មាន់​ សាច់ទា​ សាច់​ជ្រូក​ សរុប​ចំនួនជាង​ ២៤៤​តោន​។
សាច់បង្កកទាំងនេះត្រូវបានគេដឹងច្បាស់ថា នាំចូលពីប្រទេសថៃ ខណៈយោធាថៃកំពុងមានកម្លាំងដើរហ៊ុមព័ទ្ធបន្លាលួស ឈ្លានពានយកទឹកដីកម្ពុជា ដោយសារបានទុនពីឈ្មួញខ្មែរយើងដែលទិញផលិតផលថៃ ឬចិញ្ចឹមពួកថៃ ហើយថៃទុននេះ ទៅទិញកាំភ្លើងទំនើបៗបាញ់ខ្មែរ។
លទ្ធផល​ពិនិត្យរបស់មន្ត្រី​គយ​ចល័តតំបន់​១​អះអាង​ក្នុង​កំណត់ហេតុថា​ ទំនិញ​ទាំងអស់​បានបង់​ពន្ធ​គ្រប់​ចំនួន​៨។ដោយឡែក​ មន្ត្រី​ ក.ប.ប​ ដែល​ជា​មន្ត្រី​ជំនាញ​ពិនិត្យ​គុណភាព​បាន​បញ្ជាក់​ប្រាប់​បណ្ដោះអាសន្ន​ថា​ សាច់​ក្លាសេ​ទាំងអស់ ​គ្មាន​សារធាតុ​គីមី​ ដែល​ធ្វើឲ្យ​ប៉ះពាល់​ដល់​សុខភាព​ទេ​ ។៥៧ប៉ុន្តែ​មន្ត្រី​ ក.ប.ប​ បានយក​សំណាក​សាច់​ក្លាសេ​ទាំងនោះ​ទៅមន្ទីរ​ពិសោធ​ធំ​ដេីម្បី​បញ្ជាក់​គុណភាព​ឱ្យច្បាស់​លាស់​ ត្រូវ​ការ​ពេល​២ថ្ងៃ​ទេីបដឹង​លទ្ធផល​។