ទាក់ទងមក ការិយាល័យ និពន្ធDaily-Khmer លេខ 092546041 / 0972720965
Shadow

ឯកឧត្តម​ ហួត​ ឃាងវេង ដឹកនាំកិច្ចប្រជុំស្តីពីការកសាងផែនការសកម្មភាព​ សម្រាប់អនុវត្តផែនការយុទ្ធសាស្រ្តអភិវឌ្ឍន៍វិស័យព័ត៌មាន​ និងសោតទស្សន៍​ ឆ្នាំ២០២៤-២០២៨

(ភ្នំពេញ) នាព្រឹកថ្ងៃទី០​៦ ខែតុលា​ ឆ្នាំ២០២៥​ ឯកឧត្តម​ ហួត​ ឃាងវេង​ រដ្ឋលេខាធិការ​ក្រសួងព័ត៌មាន​ ទទួលបន្ទុកអគ្គនាយកដ្ឋានព័ត៌មាន​ និងសោតទស្សន៍​​ អញ្ជើញដឹកនាំកិច្ចប្រជុំពិភាក្សាស្តីពីការកសាងផែនការសកម្មភាព​ សម្រាប់អនុវត្តផែនការយុទ្ធសាស្រ្តអភិវឌ្ឍន៍វិស័យព័ត៌មាន​ និងសោតទស្សន៍​ ឆ្នាំ២០២៤-២០២៨។

កិច្ចប្រជុំនេះ​ មានការអញ្ជើញចូលរួមពីសំណាក់​ ឯកឧត្តម​ លោកជំទាវ​ រដ្ឋលេខាធិការ​ អនុរដ្ឋលេខាធិការ​ អគ្គនាយក​ និង​ លោក​ លោកស្រី​ អគ្គនាយករង​​ ប្រធាននាយកដ្ឋាន​ ព្រមទាំងមន្ត្រីជំនាញពាក់ព័ន្ធ​ នៃអគ្គនាយកដ្ឋានព័ត៌មាន​ និងសោតទស្សន៍​ នៅសាល​ប្រជុំ​ព្រះវិហារ ទីស្តីការក្រសួងព័ត៌មាន៕

រូបថត៖ ខឹម សុវណ្ណារ៉ា