ភ្នំពេញ ៖សមត្ថកិច្ចចម្រុះរួមមានមន្រ្តីគយចល័តតំបន់១ ,មន្ត្រី ក.ប.ប ក្រសួងពាណិជ្ជកម្ម មន្រ្តីនគរបាលសេដ្ឋកិច្ចស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ រួមទាំងមន្ត្រីមូលដ្ឋាន បានចុះត្រួតពិនិត្យសាច់ក្លាសេ របស់ ឧកញ៉ា អ៉ឹម សុផាន់ណារឹទ្ធ ហៅចែទូច ចំនួន ២ទីតាំង នៅសង្កាត់ច្រាំងចំរេះ១ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ រកឃេីញសាច់ក្លាសេ សរុបចំនួន ៣មុខ សាច់មាន់ សាច់ទា សាច់ជ្រូក សរុបចំនួនជាង ២៤៤តោន។
សាច់បង្កកទាំងនេះត្រូវបានគេដឹងច្បាស់ថា នាំចូលពីប្រទេសថៃ ខណៈយោធាថៃកំពុងមានកម្លាំងដើរហ៊ុមព័ទ្ធបន្លាលួស ឈ្លានពានយកទឹកដីកម្ពុជា ដោយសារបានទុនពីឈ្មួញខ្មែរយើងដែលទិញផលិតផលថៃ ឬចិញ្ចឹមពួកថៃ ហើយថៃទុននេះ ទៅទិញកាំភ្លើងទំនើបៗបាញ់ខ្មែរ។
លទ្ធផលពិនិត្យរបស់មន្ត្រីគយចល័តតំបន់១អះអាងក្នុងកំណត់ហេតុថា ទំនិញទាំងអស់បានបង់ពន្ធគ្រប់ចំនួន៨។ដោយឡែក មន្ត្រី ក.ប.ប ដែលជាមន្ត្រីជំនាញពិនិត្យគុណភាពបានបញ្ជាក់ប្រាប់បណ្ដោះអាសន្នថា សាច់ក្លាសេទាំងអស់ គ្មានសារធាតុគីមី ដែលធ្វើឲ្យប៉ះពាល់ដល់សុខភាពទេ ។៥៧ប៉ុន្តែមន្ត្រី ក.ប.ប បានយកសំណាកសាច់ក្លាសេទាំងនោះទៅមន្ទីរពិសោធធំដេីម្បីបញ្ជាក់គុណភាពឱ្យច្បាស់លាស់ ត្រូវការពេល២ថ្ងៃទេីបដឹងលទ្ធផល។












