ទាក់ទងមក ការិយាល័យ និពន្ធDaily-Khmer លេខ 092546041 / 0972720965
Shadow

ឯកឧត្តម ជា ច័ន្ទបរិបូរណ៍ ឯកអគ្គរាជទូតឯកអគ្គរាជទូតកម្ពុជាប្រចាំសាធារណៈរដ្ឋប៊ុលហ្គារី ប្រទេសរ៉ូម៉ានី និងភរិយា ព្រមទាំងមន្ត្រីការទូត សូមគោរពជូនសម្តេចធិបតី ហ៊ុន ម៉ាណែត ខួបកំណើតគម្រប់ ៤៨ ឈាន ចូល ៤៩ឆ្នាំ

ប្រទេសរ៉ូម៉ានី ៖ ឯកឧត្តម ជា ច័ន្ទបរិបូរណ៍ ឯកអគ្គរាជទូតឯកអគ្គរាជទូតកម្ពុជាប្រចាំសាធារណៈរដ្ឋប៊ុលហ្គារី ប្រទេសរ៉ូម៉ានី សាធារណៈរដ្ឋក្រិក សាធារណៈ រដ្ឋស៊ីប អេស្តូនី ឡាតវី និងលីទុយអានី និងភរិយា ព្រមទាំងមន្ត្រីការទូត និង បុគ្គលិកនៃស្ថានឯកអគ្គរាជទូតកម្ពុជា សូមគោរពជូនពរ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ក្នុងថ្ងៃខួបកំណើតគម្រប់ ៤៨ ឈាន ចូល ៤៩ឆ្នាំ ឈានចូលមកដល់នៅថ្ងៃចន្ទ ទី២០ ខែតុលា ឆ្នាំ២០២៥ ។
ឯកឧត្តម ជា ច័ន្ទបរិបូរណ៍ បានគោរថ្លែងសារថា ក្នុងឱកាសដ៏មហានក្ខត្តឬក្សថ្លៃថ្លាប្រកបដោយសេចក្តីសោមនស្សរីករាយនៃពិធីខួបកំណើត ខ្ញុំបាទ និងភរិយា ព្រមទាំងមន្ត្រីការទូត និង បុគ្គលិកនៃស្ថានឯកអគ្គរាជទូតកម្ពុជា ប្រចាំសាធារណៈរដ្ឋប៊ុលហ្គារី ប្រទេសរ៉ូម៉ានី សាធារណៈរដ្ឋក្រិក សាធារណៈ រដ្ឋស៊ីប អេស្តូនី ឡាតវី និងលីទុយអានី សូមសម្តែងនូវសេចក្តីអំណរសាទរឥតឧបមា និងសូមគោរពជូននូវសព្វ សាធុការពរជ័យ បវរសួស្តី សិរីមង្គល វិបុលសុខ មហាប្រសើរគ្រប់ប្រការជូនចំពោះ សម្តេចមហាបវរធិបតី សូមប្រកបនូវកម្លាំងកាយពលមាំមួន សុខភាពល្អបរិបូរណ៍ បញ្ញាញាណភ្លឺថ្លា ជន្មាយុយឺនយូរ ដើម្បីបន្តដឹកនាំ នាវាកម្ពុជា ឆ្ពោះទៅរកការអភិវឌ្ឍជឿនលឿនលើគ្រប់វិស័យ សំដៅលើកកម្ពស់កិត្យានុភាពជាតិ សុខុមាលភាព និងជីវភាពរបស់ប្រជាពលរដ្ឋឱ្យកាន់តែល្អប្រសើរឡើងថែមទៀត។
ឆ្លៀតក្នុងឱកាសដ៏ឧត្តុងឧត្តមនេះ យើងខ្ញុំ សូមលើកហត្ថបួងសួងដល់គុណបុណ្យព្រះរតនត្រ័យកែវទាំង វត្ថុស័ក្តិសិទ្ធទាំងឡាយក្នុងលោក សូមតាមជួយអភិបាលប្រោះព្រំសព្វសាធុការពរជ័យគ្រប់ប្រការជូនចំពោះ សម្តេចមហាបវរធិបតី និង លោកជំទាវបណ្ឌិត ព្រមទាំងបុត្រា បុត្រី ជាទីស្រឡាញ់ សូមបាន ប្រកបដោយពុទ្ធពរទាំងបួនប្រការគឺ អាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀងឃ្លាតឡើយ។
សូម សម្តេចមហាបវរធិបតី នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា មេត្តាទទួលនូវ ការគោរពដ៏ខ្ពង់ខ្ពស់ និងភក្តីភាពដ៏ស្មោះស្ម័គ្របំផុតពីយើងខ្ញុំ។