ទាក់ទងមក ការិយាល័យ និពន្ធDaily-Khmer លេខ 092546041 / 0972720965
Shadow

ឧកញ៉ា សុង សារ៉ន អគ្គនាយកក្រុមហ៊ុន Amru Rice និងលោកជំទាវ ព្រមទាំងថ្នាក់ដឹកនាំ សូមគោរពជូនពរ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី ក្នុងថ្ងៃខួបកំណើតគម្រប់ ៤៨ ឈាន ចូល ៤៩ឆ្នាំ ឈានចូលមកដល់នៅថ្ងៃចន្ទ ទី២០ ខែតុលា ឆ្នាំ២០២៥

ភ្នំពេញ៖ ឧកញ៉ា សុង សារ៉ន អគ្គនាយកក្រុមហ៊ុន Amru Rice និងលោកជំទាវ ព្រមទាំងថ្នាក់ដឹកនាំ សូមគោរពជូនពរ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ក្នុងថ្ងៃខួបកំណើតគម្រប់ ៤៨ ឈាន ចូល ៤៩ឆ្នាំ ឈានចូលមកដល់នៅថ្ងៃចន្ទ ទី២០ ខែតុលា ឆ្នាំ២០២៥ ។

ឯកឧត្តម អ៊ុក គឹមសាន្ត គោរថ្លែងសារថា ក្នុងឱកាសដ៏មហានក្ខត្តឬក្សថ្លៃថ្លាប្រកបដោយសេចក្តីសោមនស្សរីករាយនៃពិធីខួបកំណើត ខ្ញុំបាទ និងភរិយា សូមសម្តែងនូវសេចក្តីអំណរសាទរឥតឧបមា និងសូមគោរពជូននូវសព្វ សាធុការពរជ័យ បវរសួស្តី សិរីមង្គល វិបុលសុខ មហាប្រសើរគ្រប់ប្រការជូនចំពោះ សម្តេចមហាបវរធិបតី សូមប្រកបនូវកម្លាំងកាយពលមាំមួន សុខភាពល្អបរិបូរណ៍ បញ្ញាញាណភ្លឺថ្លា ជន្មាយុយឺនយូរ ដើម្បីបន្តដឹកនាំ នាវាកម្ពុជា ឆ្ពោះទៅរកការអភិវឌ្ឍជឿនលឿនលើគ្រប់វិស័យ សំដៅលើកកម្ពស់កិត្យានុភាពជាតិ សុខុមាលភាព និងជីវភាពរបស់ប្រជាពលរដ្ឋឱ្យកាន់តែល្អប្រសើរឡើងថែមទៀត។
ឆ្លៀតក្នុងឱកាសដ៏ឧត្តុងឧត្តមនេះ យើងខ្ញុំ សូមលើកហត្ថបួងសួងដល់គុណបុណ្យព្រះរតនត្រ័យកែវទាំង វត្ថុស័ក្តិសិទ្ធទាំងឡាយក្នុងលោក សូមតាមជួយអភិបាលប្រោះព្រំសព្វសាធុការពរជ័យគ្រប់ប្រការជូនចំពោះ សម្តេចមហាបវរធិបតី និង លោកជំទាវបណ្ឌិត ព្រមទាំងបុត្រា បុត្រី ជាទីស្រឡាញ់ សូមបាន ប្រកបដោយពុទ្ធពរទាំងបួនប្រការគឺ អាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀងឃ្លាតឡើយ។