ទាក់ទងមក ការិយាល័យ និពន្ធDaily-Khmer លេខ 092546041 / 0972720965
Shadow

ឧកញ៉ា ឡាយ ឈុនហួ ប្រធានសហព័ន្ធស្រូវអង្ករកម្ពុជា ចូលរួមដឹកនាំកិច្ចប្រជុំក្រុមការងារ “ផ្នែកស្រូវ-អង្ករ” នៃវេទិការាជរដ្ឋាភិបាល-ផ្នែកឯកជន

ភ្នំពេញ:ឧកញ៉ា ឡាយ ឈុនហួ ប្រធានសហព័ន្ធស្រូវអង្ករកម្ពុជា និង
ឧកញ៉ា ចាន់ សុឃាំង នារសៀលថ្ងៃចន្ទ ទី២០ ខែតុលា ឆ្នាំ២០២៥ នៅទីស្តីការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ មានរៀបចំកិច្ចប្រជុំក្រុមការងារ “ឈ” “ផ្នែកស្រូវ-អង្ករ” នៃវេទិការាជរដ្ឋាភិបាល-ផ្នែកឯកជន។
កម្មវិធីនេះ ក្រោមអធីបតីភាព ដឹកនាំដោយសហប្រធាននៃក្រុមការងារទាំងពីរគឺ ឯកឧត្តម ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងជាសហប្រធានក្រុមការងារ “ឈ” តំណាងផ្នែករដ្ឋាភិបាល និង ឧកញ៉ា ចាន់ សុឃាំង សហប្រធានក្រុមការងារ “ឈ” តំណាងផ្នែកឯកជន។

កិច្ចប្រជុំនេះមានគោលបំណងដើម្បី៖ ១.ពិគ្រោះ និងពិភាក្សាអំពីវិធានការ និងការអន្តរាគមន៍ស្តីពី ទីផ្សារ និងការប្រមូលផលស្រូវវស្សាដែលនិងឈានចូលមកដល់ក្នុងពេលឆាប់ៗនេះ និង២. ពិភាក្សា និងដោះស្រាយលើបញ្ហាប្រឈមក្នុងវិស័យស្រូវ អង្ករ ដែលស្នើឡើងដោយផ្នែកឯកជន៕