សាធារណរដ្ឋប៊ុលហ្គារី: ឯកឧត្តម ជា ច័ន្ទបរិបូរណ៍ នៅថ្ងៃទី២១ ខែតុលា ឆ្នាំ២០២៥នេះបានទទួល ស្វាគមន៍យ៉ាងកក់ក្តៅចំពោះ វត្តមានរបស់ឯកឧត្តម មកកាន់ស្ថានឯកអគ្គរាជទូតកម្ពុជាប្រចាំទីក្រុង Sofiaហើយសូម
ចូលរួមអបអរសាទរដ៏ស្មោះស្ម័គ្រចំពោះឯកឧត្តមក្នុងឱកាសឯកឧត្តមទទួលបានការតែងតាំងជាឯកអគ្គរដ្ឋទូតវិសាមញ្ញ និងពេញសមត្ថភាពនៃប្រទេសហ្សកហ្ស៊ី ប្រចាំសាធារណរដ្ឋប៊ុលហ្គារី។
ក្នុងជំនួបនោះ ឯកឧត្តម ជា ច័ន្ទបរិបូរណ៍ ថ្លែងថា«ក្រោមការដឹកនាំដ៏ឈ្លាសវៃរបស់ឯកឧត្តម ចំណងមិត្តភាព និងកិច្ចសហប្រតិបត្តិការដ៏ជិតស្និទ្ធរវាងប្រទេសយើងទាំងពីរនឹងបន្តរីកចម្រើននិងកាន់តែរឹងមាំថែមទៀត»។
សូមរំលឹកថា ចាប់តាំងពីការបង្កើតទំនាក់ទំនងការទូតរវាងប្រទេសយើងទាំងពីរនៅថ្ងៃទី១៧ ខែវិច្ឆិកា ឆ្នាំ ១៩៩៤ មកទំនាក់ទំនងនៃភាពជាដៃគូរបស់យើង មានភាពល្អប្រសើរជាលំដាប់ និងប្រកបដោយអត្ថន័យជ្រាលជ្រៅ។
ក្នុងរយៈពេលបីទសវត្សរ៍កន្លងមកនេះ ប្រទេសកម្ពុជានិងហ្សកហ្ស៊ី បានបង្កើនការយល់ដឹង និងកិច្ចសហប្រតិបត្តិការយ៉ាងស៊ីជម្រៅលើគោលការណ៍មិត្តភាព ការគោរព និងសេចក្តីប្រាថ្នារួមគ្នាសម្រាប់សន្តិភាព និងការអភិវឌ្ឍ។
ឯកឧត្តម ជា ច័ន្ទបរិបូរណ៍ ក៏បានសំដែងនូវសេចក្តីរីករាយក្រៃវែង ចំពោះវឌ្ឍនភាពគួរឱ្យកត់សម្គាល់របស់ប្រទេសយើងទាំងពីរ ជាពិសេសក្នុងការពង្រឹងកិច្ចសន្ទនានយោបាយ និងការពង្រីកនូវកិច្ចសហប្រតិបត្តិការនានា។ការចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់គ្នានិងការផ្លាស់ប្តូរទស្សនកិច្ចរវាងប្រទេសយើងទាំង បានក្លាយមូលដ្ឋានដ៏រឹងមាំសម្រាប់ភាពជាដៃគូ ដែលបាននិងកំពុងផ្តល់អត្ថប្រយោជន៍ជាក់ស្តែងដល់ប្រជាជនរបស់យើង។វឌ្ឍនភាពនេះបង្ហាញយ៉ាងច្បាស់ពីការប្តេជ្ញាចិត្តរួមគ្នារបស់យើងក្នុងការជំរុញមិត្តភាព ស្ថិរភាព និងវិបុលភាព។
ពីអំណេះតទៅមុខ ឯកឧត្តម ជា ច័ន្ទបរិបូរណ៍ មានទំនុកចិត្តថា ការពង្រឹងនិងពង្រីកកិច្ចសហប្រតិបត្តិការរវាងប្រទេសយើងទាំងពីរ នឹងកើតមានជាបន្តបន្ទាប់លើវិស័យសក្តានុពលមួយចំនួន។ កម្ពុជា និងហ្សកហ្ស៊ី អាចធ្វើការយ៉ាងជិតស្និទ្ធបន្ថែមទៀត ដើម្បីបង្កើនកិច្ចសហប្រតិបត្តិការលើវិស័យពាណិជ្ជកម្ម ការវិនិយោគ ទេសចរណ៍ និងការផ្លាស់ប្តូរវប្បធម៌ ក៏ដូចជាវិស័យអប់រំ និងបច្ចេកវិទ្យា ជាដើម។
តាមរយៈការជំរុញភាពជាដៃគូអាជីវកម្ម និងទំនាក់ទំនងរវាងប្រជាជន និងប្រជាជន យើងអាចបង្កើតឱកាសថ្មីដែលរួមចំណែកដល់កំណើនសេដ្ឋកិច្ចប្រកបដោយចីរភាព និងការយោគយល់គ្នាទៅវិញទៅមកបន្ថែមទៀត។
សំណើររបស់ភាគគីកម្ពុជា ឯកឧត្តម ជា ច័ន្ទបរិបូរណ៍ បានសូមជម្រាបជូន
ថា រាជរដ្ឋាភិបាលកម្ពុជាបានសម្រេចដាក់បេក្ខភាពជាសមាជិកនៃគណៈកម្មាធិការអន្តររដ្ឋាភិបាលសម្រាប់ការការពារបេតិកភណ្ឌវប្បធម៌អរូបី (ICS-ICH) សម្រាប់ក្រុមអាស៊ី-ប៉ាស៊ីហ្វិកអាណត្តិឆ្នាំ ២០២៦-២០៣០ ដែលការបោះឆ្នោតគ្រោងនឹងប្រព្រឹត្តទៅនៅខែមិថុនា ឆ្នាំ ២០២៦ នៅទីក្រុងប៉ារីស។
ក្នុងន័យនេះ កម្ពុជាសូមស្នើសុំដោយស្មោះនូវការគាំទ្រដ៏មានតម្លៃពី ហ្សកហ្ស៊ី សម្រាប់បេក្ខភាពរបស់កម្ពុជា។ប្រទេសកម្ពុជាយកចិត្តទុកដាក់យ៉ាងខ្លាំងបំផុត ចំពោះការអភិរក្ស និងការលើកកម្ពស់បេតិកភណ្ឌវប្បធម៌អរូបីដែលយើងជឿថាការណ៍នេះដើរតួនាទីយ៉ាងសំខាន់ក្នុងការជំរុញការយោគយល់គ្នាទៅវិញទៅមក ភាពចម្រុះនៃវប្បធម៌ និងការអភិវឌ្ឍប្រកបដោយចីរភាព។
ការគាំទ្រពីរដ្ឋាភិបាលរបស់ឯកឧត្តម ជាការបង្ហាញដ៏មានអត្ថន័យនៃការប្តេជ្ញាចិត្តរួមគ្នារបស់យើងក្នុងការការពារកេរ្តិ៍ដំណែលវប្បធម៌របស់មនុស្សជាតិ។
កម្ពុជានៅតែប្តេជ្ញាចិត្តយ៉ាងមុតមាំក្នុងការពង្រឹងកិច្ចសហប្រតិបត្តិការទ្វេភាគីរបស់យើង និងធ្វើការយ៉ាងជិតស្និទ្ធជាមួយហ្សកហ្ស៊ីក្នុងក្របខណ្ឌតំបន់ និងអន្តរជាតិ។
តាមរយៈការបន្តកិច្ចសន្ទនា និងការផ្តួចផ្តើមគំនិតរួមគ្នា ឯកឧត្តម ជា ច័ន្ទបរិបូរណ៍ មានទំនុកចិត្តថា យើងនឹងអាចឈានទៅដល់គោលដៅរួមរបស់យើង ដើម្បីជាប្រយោជន៍ដល់ប្រជាជាតិ និងប្រជាជនយើងទាំងពីរ។
-ស្នើរសុំអោយមានការសហការណ៌ផ្លាស់ប្តូព័ត៌មានគ្នាទៅវិញទៅមក រវាង AKP ជាមួយសារព័ត៌មានផ្លូវការរបស់ហ្សកហ្ស៊ី
-រួមគ្នាប្រយុទ្ធប្រឆាំងព័ត៌មានក្លែងក្លាយ
-ស្នើរកិច្ចសហប្រតិបត្តការផ្នែកវិស័យអប់រំ ដោយធ្វើការផ្លាស់ប្តូរបទពិសោធន៌ ផ្តល់អាហារូបករណ៌ដល់នោសិត្សកម្ពុជា សហការរវាងសាកលវិទ្យាល័យនិងសាកលវិឡ្យាល័យ ។
-ស្នើសុំជំនួបរវាងសភាពពាណិជ្ជកម្ម ពាណិជករ កម្ពុជា ហ្សកហ្ស៊ី









