ទាក់ទងមក ការិយាល័យ និពន្ធDaily-Khmer លេខ 092546041 / 0972720965
Shadow

លោក អង្គ​វង្ស វ​ឌ្ឍា​នា ចូល​បំភ្លឺ​នៅរដ្ឋសភា ជុំវិញ​បញ្ហា​មួយចំនួន ពាក់ព័ន្ធ​នឹងប្រព័ន្ធយុត្តិធម៌

ភ្នំពេញ៖ថ្ងៃទី​០៤ ខែកក្កដា ឆ្នាំ​២០១៩ រដ្ឋសភា បាន​បើក​សម័យប្រជុំ​ពេញអង្គ ក្រោម​អធិបតីភាព​សម្តេច​ហេង​សំរិន ប្រធានរដ្ឋសភា ដើម្បី​សួរនាំ និង​ស្តាប់​ការបំភ្លឺ​របស់​រដ្ឋមន្ត្រី​ក្រសួងយុត្តិធម៌ លោក អង្គ​វង្ស វ​ឌ្ឍា​នា ពាក់ព័ន្ធ​នឹង​ការងារ និង​បញ្ហា​ចោទ​មួយចំនួន រួមមាន ការកែទម្រង់​រចនាសម្ព័ន្ធ​តុលាការ ការរៀបចំ​ក្រុមការងារ​ដោះស្រាយ​ជម្លោះ​ក្រៅ​ប្រព័ន្ធ​តុលា​រការ និង​ការបណ្ដុះបណ្ដាល​ធនធាន​មនុស្ស ពិសេស​ការកកស្ទះ​សំណុំរឿង​នៅ​តុលាការ​។​

​លោក អង្គ​វង្សវឌ្ឍានា ជា​រដ្ឋមន្ត្រី​ដំបូង​បំផុត ដែល​ត្រូវ​ចូល​បំភ្លឺ ជូន​រដ្ឋសភា សម្រាប់​នីតិកាល​ទី​៦​នេះ​។ ការចូល​បំភ្លឺ​របស់​រដ្ឋមន្ត្រីក្រសួង​យុត្តិធម៌ នៅ​ថ្ងៃទី​៤​កក្កដា​នេះ ត្រូវបាន​គណៈកម្មាធិកា​រ​អចិន្ត្រៃយ៍​រដ្ឋសភា សម្រេច​នៅក្នុង​កិច្ចប្រជុំ កាលពី​ព្រឹក​ថ្ងៃទី​០៣ ខែកក្កដា ឆ្នាំ​២០១៩​។​

​លោក ឈាង វុន សមាជិក​គណៈកម្មាធិកា​រ​អចិន្ត្រៃយ៍​រដ្ឋសភា បាន​លើកឡើងថា ថ្វីដ្បិតតែ​រាជរដ្ឋាភិបាល និង​រដ្ឋសភា មាន​ប្រភព​មក​គណបក្ស​តែមួយ ប៉ុន្តែ​ក្រុម​អ្នកតំណាងរាស្ត្រ​ទាំង ១២៥ រូ​ប នឹងមិន​ភ្លេច​តួនាទី​របស់ខ្លួន​ឡើយ​។ ចាប់ពីពេលនេះ​តទៅ រដ្ឋសភា នឹង​កោះហៅ​រដ្ឋមន្ត្រី និង​ឥស្សរជន​ពាក់ព័ន្ធ មក​ឆ្លើយបំភ្លឺ​បញ្ហា​យ៉ាងយូរ ២​សប្ដាហ៍​ម្ដង​៕​