ទាក់ទងមក ការិយាល័យ និពន្ធDaily-Khmer លេខ 092546041 / 0972720965
Shadow

សម្តេចតេជោ៖ សូមពិចារណា ចំពោះការដកការអនុគ្រោះ ព្រោះការដកនោះ មិនបានជួយពិភពលោក និងជួយប្រទេសអភិវឌ្ឍន៍តិចតួច

ហ្សឺណែវ – ស្វីស ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានសំណូមពរឲ្យប្រទេសអភិវឌ្ឍន៍ ឲ្យពិចារណាជួយបន្តឧបត្ថម្ភគាំទ្របន្ថែមទៀត ដល់ប្រទេសអភិវឌ្ឍន៍តិចតួច និងស្នើឲ្យមានការពិចារណាឲ្យល្អិតល្អន់ ចំពោះការដកការអនុគ្រោះ ព្រោះការដកនោះ វាមិនបានជួយពិភពលោក និងជួយប្រទេសអភិវឌ្ឍន៍តិចតួចបានឡើយ។

សម្តេចតេជោ នាយករដ្ឋមន្ត្រី បានមានប្រសាសន៍បែបនេះ នៅព្រឹកថ្ងៃទី ០៣ ខែមិថុនា ឆ្នាំ២០១៩ ម៉ោងនៅទីក្រុងហ្សឺណែវ ប្រទេសស្វីស ក្នុងឱកាសសម្តេចអញ្ជើញថ្លៃងសុន្ទរកថាគន្លឹះ បើកកិច្ចប្រជុំត្រួតពិនិត្យឡើងវិញជាសកលលើជំនួយសម្រាប់ពាណិជ្ជកម្មឆ្នាំ២០១៩។

សម្តេចតេជោ ហ៊ុន សែន បានថ្លែងបន្តទៀតថា រាជរដ្ឋាភិបាលកម្ពុជាមានគោលនយោបាយច្បាស់លាស់ ដើម្បីកាត់បន្ថយភាពក្រីក្រក្នុងចំណោមប្រជាពលរដ្ឋកម្ពុជា ដោយរំពឹងថា ប្រទេសកម្ពុជានឹងក្លាយជាប្រទេសមានប្រាក់ចំណូលមធ្យមនៅឆ្នាំ២០៣០ និងក្លាយជាប្រទេសមានប្រាក់ចំណូលខ្ពស់ នៅត្រឹមឆ្នាំ២០៥០៕