ទាក់ទងមក ការិយាល័យ និពន្ធDaily-Khmer លេខ 092546041 / 0972720965
Shadow

គណៈកម្មការគ្រប់គ្រងល្បែងពាណិជ្ជកម្មកម្ពុជា សម្រេចដកហូតអាជ្ញាបណ្ណកាស៊ីណូ ពី «កាស៊ីណូ ពន្លឺព្រះអាទិត្យ» នៅក្រុងព្រះសីហនុ

(ភ្នំពេញ)៖ អគ្គលេខាធិការដ្ឋាន នៃគណៈកម្មការគ្រប់គ្រងល្បែងពាណិជ្ជកម្មកម្ពុជា (គ.ល.ក.) បានសម្រេចដកហូតអាជ្ញាបណ្ណកាស៊ីណូ ពីក្រុមហ៊ុន វ៉ាយជីធីហ្សេត អ៊ិនធើណេសិនណល អ៊ិនវេសម៉ិន ឯ.ក (YGTZ INTERNATIONAL INVESTMENT CO., LTD.) ដែលមានកាស៊ីណូឈ្មោះ «កាស៊ីណូ ពន្លឺព្រះអាទិត្យ» ក្នុងក្រុងព្រះសីហនុ ខេត្តព្រះសីហនុ។
សេចក្ដីប្រកាសព័ត៌មាន បានបញ្ជាក់ថា «គណៈកម្មការគ្រប់គ្រងល្បែង ពាណិជ្ជកម្មកម្ពុជា (គ.ល.ក.) បានសម្រេចដកហូតអាជ្ញាបណ្ណកាស៊ីណូលេខ ២១៧ គ.ល.ក ចុះថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២៣ ដែលផ្តល់ជូនក្រុមហ៊ុន វ៉ាយជីធីហ្សេត អ៊ិនធើណេសិនណល អ៊ិនវេសម៉ិន ឯ.ក (YGTZ INTERNATIONAL INVESTMENT CO., LTD.) ដែលមានកាស៊ីណូឈ្មោះ កាស៊ីណូ ពន្លឺព្រះអាទិត្យ (PUNLEU PREASHATITH CASINO) ស្ថិតនៅភូមិ១ សង្កាត់លេខ៣ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ តាមរយៈសេចក្តីសម្រេចលេខ ០២៥ គ.ល.ក.សសរ ចុះថ្ងៃទី១៣ ខែតុលា គ.ស.២០២៥»។
ខាងក្រោមនេះ ជាសេចក្ដីប្រកាសព័ត៌មាន ដែលបណ្ដាញព័ត៌មាន Fresh News ទទួលបាននៅថ្ងៃទី៣០ ខែតុលា ឆ្នាំ២០២៥ ដែលមានខ្លឹមសារទាំងស្រុង៖