ទាក់ទងមក ការិយាល័យ និពន្ធDaily-Khmer លេខ 092546041 / 0972720965
Shadow

គណៈកម្មការគ្រប់គ្រងល្បែង ពាណិជ្ជកម្មកម្ពុជា (គ.ល.ក.)ចេញញត្តិថ្កោលទោស សង្គ្រាមឈ្លានពានរបស់ប្រទេសថៃមកលើអធិបតេយ្រកម្ពុជា

ភ្នំពេញ: ញត្តិថ្កោលទោសសង្គ្រាមឈ្លានពានរបស់ប្រទេសថៃមកលើអធិបតេយ្យនៃព្រះរាជាណាចក្រកម្ពុជាយើងខ្ញុំទាំងអស់គ្នាជាថ្នាក់ដឹកនាំ និងមន្ត្រីនៃអគ្គលេខាធិការដ្ឋាននៃគណៈកម្មការគ្រប់គ្រងល្បែង ពាណិជ្ជកម្មកម្ពុជា (គ.ល.ក.) សូមប្រកាសថ្កោលទោសយ៉ាងដាច់អហង្ការចំពោះ សង្គ្រាមឈ្លានពានវាយប្រហារ របស់ថៃមកលើអធិបតេយ្យនៃព្រះរាជាណាចក្រកម្ពុជា ដោយយន្តហោះ F-16 អាវុធធុនធ្ងន់ និងផ្សែងពុល កាលពីថ្ងៃទី៧ និងទី៨ ខែធ្នូ ឆ្នាំ២០២៥ នៅក្នុងតំបន់ភូមិសាស្ត្រខេត្តព្រះវិហារ ខេត្តបន្ទាយមានជ័យ និង ខេត្តឧត្តរមានជ័យ ដែលបណ្តាលឱ្យប្រជាជនស៊ីវិលស្លាប់ និងរងរបួសមួយចំនួន ព្រមទាំងខូចខាតទ្រព្យ សម្បត្តិរដ្ឋ និងឯកជនរបស់ប្រទេសកម្ពុជាយ៉ាងច្រើនសន្ធឹកសន្ធាប់។