ទាក់ទងមក ការិយាល័យ និពន្ធDaily-Khmer លេខ 092546041 / 0972720965
Shadow

ក្រុមហ៊ុនវិរៈ ប៊ុនថាំ អេចប្រេសរបស់អ្នកឧកញ៉ា សួរ វីរៈ នៅល្ងាចថ្ងៃទី០៩ ខែធ្នូ ឆ្នាំ២០២៥នេះ បានប្រកាសដឹកជញ្ជូនបញ្ញើជាអំណោយដោយឥតគិតថ្លៃ គ្រប់សាខាទូទាំងប្រទេស

ក្រុមហ៊ុនវិរៈ ប៊ុនថាំ អេចប្រេសរបស់អ្នកឧកញ៉ា សួរ វីរៈ នៅល្ងាចថ្ងៃទី០៩ ខែធ្នូ ឆ្នាំ២០២៥នេះ បានប្រកាសដឹកជញ្ជូនបញ្ញើជាអំណោយដោយឥតគិតថ្លៃ គ្រប់សាខាទូទាំងប្រទេស សម្រាប់ជូនដល់កងទ័ពជួរមុខ និងប្រជាជននៅតាមព្រំដែន។
តាមសេចក្តីជូនដំណឹង ក្រុមហ៊ុនវិរៈ ប៊ុនថាំ ចាប់បើកទទួលការដឹកជញ្ជូនបញ្ញើជាអំណោយដោយឥតគិតថ្លៃ គ្រប់សាខាទូទាំងប្រទេស សម្រាប់ជូនដល់កងទ័ពជួរមុខ និងប្រជាជននៅតាមព្រំដែន។ រាល់ការបញ្ញើមានជាអំណោយទាំងឡាយណាដូចជាស្បៀងអាហារ ថ្នាំសង្កូវ និងគ្រឿងបរិក្ខាប្រើប្រាស់ផ្សេងៗ។
ការចូលរួមចំណែករបស់លោកអ្នក ជាការលើកទឹកចិត្តដ៏ធំធេង ផ្ដល់កម្លាំងចិត្តទៅដល់កងទ័ពកម្ពុជា និងប្រជាជននៅតាមព្រំដែន!លោកអ្នកអាចទំនាក់ទំនងទៅកាន់សាខាណាមួយដែលនៅជិតលោកអ្នកបំផុត ឬតាមរយៈលេខទូរសព្ទ៖ 010 522 522។