ទាក់ទងមក ការិយាល័យ និពន្ធDaily-Khmer លេខ 092546041 / 0972720965
Shadow

ឯកឧត្តម ហេង សួរ រដ្ឋមន្រ្តីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ទទួលអំណោយជាគ្រឿងឧបភោគបរិភោគពីសប្បុរសជននានាសម្រាប់ចែកជូនវីរកងទ័ព និងប្រជាពលរដ្ឋភៀសសឹកមកពីបណ្តាខេត្តផ្សេងៗ ក្នុងនាមស្មារតី «ខ្មែរស្រឡាញ់ខ្មែរ ខ្មែរជួយខ្មែរ ខ្មែរតែមួយ»

ភ្នំពេញ:ឯកឧត្តម ហេង សួរ រដ្ឋមន្រ្តីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ទទួលអំណោយជាគ្រឿងឧបភោគបរិភោគពីសប្បុរសជននានាសម្រាប់ចែកជូនវីរកងទ័ព និងប្រជាពលរដ្ឋភៀសសឹកមកពីបណ្តាខេត្តផ្សេងៗ ក្នុងនាមស្មារតី «ខ្មែរស្រឡាញ់ខ្មែរ ខ្មែរជួយខ្មែរ ខ្មែរតែមួយ»

ស្មារតីនេះបង្ហាញនូវទឹកចិត្តស្រឡាញ់ជាតិមាតុភូមិ ប្តេជ្ញារួមគ្នាជាធ្លុងមួយពីបងប្អូនសប្បុរសជនទាំងអស់ក្នុងការជួយទ្រទ្រង់ដល់សមរភូមិមុខ និងជាការបង្ហាញកម្លាំងចលករមួយដ៏ សំខាន់សម្រាប់ការប្រយុទ្ធតតាំងប្រឆាំងនឹងការឈ្លានពានទឹកដីកម្ពុជាពីសំណាក់យោធាថៃ។ សប្បុរសជនជាច្រើនបានចូលរួមជាមួយក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈជាបន្តបន្ទាប់ ដើម្បីរៀបចំឧបត្ថម្ភគាំទ្រដល់សមរភូមិមុខ និងបងប្អូនភៀសសឹក។

ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ សូមថ្លែងអំណរគុណចំពោះ ក្រុមហ៊ុន សឺផាសស៊ីង ហ្កាមិន ហ្វេកធើរី ឯ.ក ដែលបាននាំយកអំណោយមកប្រគល់ជូនដល់ទីស្តីការក្រសួងនាពេលនេះ រួមមាន៖ ថវិកាចំនួន ២០០ដុល្លារអាម៉េរិក អង្ករចំនួន ៥០០គ.ក ទឹកសុទ្ធកម្ពុជា (ចំណុះ ៥០០ម.ល) ចំនួន ៤០កេស មីជាតិចំនួន ១៥កេស ធូបមូសចំនួន ១កេស សាប៊ូបោកខោអាវចំនួន ៤កេស ទឹកត្រីចំនួន ២០យួរ សាប៊ូលាងចានចំនួន ៣កេស នំបុ័ងកញ្ចប់ចំនួន ៣កេស ទឹកដោះគោអង្គរមៀលចំនួន ១០កេស មីចិនចំនួន ១០កេស ត្រីងៀត ចំនួន ១៥គ.ក សាច់ក្រកចំនួន ២០គ.ក ស្ពៃក្តោប ចំនួន ២០គ.ក ស្ពៃបូកគោចំនួន ២០គ.ប ខ្ទឹមបារាំងចំនួន ២០គ.ក ខ្ទឹមសចំនួន ២០គ.ក ដំឡូងបារាំងចំនួន ៣០គ.ក អំបុកចំនួន ២៥០កំប៉ុង និងខោអាវចំនួន ៧កេស៕

#MLVT #HENGSour