ភ្នំពេញ៖ សេចក្តីប្រកាសព័ត៌មាន អនុលោមតាមច្បាប់ស្តីពីការគ្រប់គ្រងល្បែងពាណិជ្ជកម្ម អគ្គលេខាធិការដ្ឋាននៃគណៈកម្មការ គ្រប់គ្រងល្បែងពាណិជ្ជកម្មកម្ពុជា (គ.ល.ក.) មានកិត្តិយសសូមជម្រាបជូន សាធារណជនជាតិ និងអន្តរ ជាតិ ឱ្យបានជ្រាបថា នៅថ្ងៃពុធ ១២កើត ខែបុស្ស ឆ្នាំម្សាញ់ សប្តស័ក ព.ស.២៥៦៩ ត្រូវនឹងថ្ងៃទី៣១ ខែ ធ្នូ គ.ស.២០២៥ អគ្គលេខាធិការដ្ឋាននៃ គ.ល.ក. បានផ្តល់ការទទួលស្គាល់លើប្លង់បរិវេណកាស៊ីណូ ចំនួន ៤១ ក្រុមហ៊ុន ដែលអគ្គលេខាធិការដ្ឋាននៃ គ.ល.ក. បានធ្វើការពិនិត្យ និងវាយតម្លៃរួចរាល់ហើយ។

