ទាក់ទងមក ការិយាល័យ និពន្ធDaily-Khmer លេខ 092546041 / 0972720965
Shadow

អគ្គលេខាធិការដ្ឋាននៃគណៈកម្មការ(គ.ល.ក.)រៀបចំ “ពិធីប្រគល់វិញ្ញាបនបត្របញ្ជាក់សមត្ថភាពជូនសិក្ខាកាមដែលបានជាប់តេស្តក្នុងកម្មវិធីបណ្តុះបណ្តាលស្តី ពីការអនុវត្តកាតព្វកិច្ចជាក់ស្តែងរបស់បុគ្គលរាយការណ៍ក្រោមច្បាប់ស្តីពីការប្រឆាំងការសម្អាតប្រាក់ និងហិរញ្ញ ប្បទានភេរវកម្ម (AML/CFT) និងច្បាប់ស្តីពីការប្រឆាំងហិរញ្ញប្បទានដល់ការរីកសាយភាយអាវុធមហាប្រល័យ (CPF)”

ឆ្នាំ២០២៦ អគ្គលេខាធិការដ្ឋាននៃគណៈកម្មការ(គ.ល.ក.)រៀបចំ “ពិធីប្រគល់វិញ្ញាបនបត្របញ្ជាក់សមត្ថភាពជូនសិក្ខាកាមដែលបានជាប់តេស្តក្នុងកម្មវិធីបណ្តុះបណ្តាលស្តី ពីការអនុវត្តកាតព្វកិច្ចជាក់ស្តែងរបស់បុគ្គលរាយការណ៍ក្រោមច្បាប់ស្តីពីការប្រឆាំងការសម្អាតប្រាក់ និងហិរញ្ញ ប្បទានភេរវកម្ម (AML/CFT) និងច្បាប់ស្តីពីការប្រឆាំងហិរញ្ញប្បទានដល់ការរីកសាយភាយអាវុធមហាប្រល័យ (CPF)”។
កម្មវិធីនេះរៀបចំឡើងនៅអគ្គលេខាធិការដ្ឋាននៃ គ.ល.ក. ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ឯកឧត្តមឧត្តមសេនីយ៍ឯក សៀង សេន អគ្គលេខាធិការរង គ.ល.ក. និងជាប្រធានក្រុមការងារទទួលបន្ទុកប្រឆាំងការសម្អាតប្រាក់ ហិរញ្ញប្បទានភេរវកម្ម និងហិរញ្ញប្បទានដល់ការរីកសាយភាយអាវុធមហាប្រល័យ ប្រចាំអគ្គលេខាធិការដ្ឋាននៃ គ.ល.ក. តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម រស់ ភីរុណ អគ្គលេខាធិការ គ.ល.ក. ដោយមានការចូលរួមពីសិក្ខាកាម ដែលទទួលបានជោគជ័យក្នុងការធ្វើតេស្តសមត្ថភាពមកពីបុគ្គលរាយការណ៍ សរុបចំនួន ៧៩រូប។