ទាក់ទងមក ការិយាល័យ និពន្ធDaily-Khmer លេខ 092546041 / 0972720965
Shadow

ឧកញ៉ា ឡាយ ឈុនហួ ប្រធានសហប័ន្ធស្រូវអង្ករកម្ពុជា បានអញ្ជើញចូលរួមគោរព​វិញ្ញាណ​ក្ខន្ធសព អគ្គមហាឧបាសិកាពុទ្ធសាសនូមត្ថម្ភក៍ ឌី សានឿន ត្រូវជាម្ដាយបង្កើតជាទីគោរពស្រលាញ់របស់ ឯកឧត្តមបណ្ឌិតសភាចារ្យ ជូ វិចិត្ត រដ្ឋលេខាធិការប្រចាំការ នៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ

ភ្នំពេញ: ឧកញ៉ា ឡាយ ឈុនហួ ប្រធានសហប័ន្ធស្រូវអង្ករកម្ពុជា ថ្ងៃទី១៩ ខែមករា ឆ្នាំ២០២៥នេះបានអញ្ជើញចូលរួមគោរព​វិញ្ញាណ​ក្ខន្ធសព អគ្គមហាឧបាសិកាពុទ្ធសាសនូមត្ថម្ភក៍ ឌី សានឿន ត្រូវជាម្ដាយបង្កើតជាទីគោរពស្រលាញ់របស់ ឯកឧត្តមបណ្ឌិតសភាចារ្យ ជូ វិចិត្ត រដ្ឋលេខាធិការប្រចាំការ នៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ។

ថ្នាក់ដឹកនាំក្រុមប្រឹក្សាភិបាល សមាជិក សមាជិកា សហព័ន្ធស្រូវអង្ករកម្ពុជាទាំងអស់ និងបុគ្គលិកលេខាធិការដ្ឋាន សូមចូលរួមរំលែកនូវមរណទុក្ខដោយក្តីស្រណោះ និងអាឡោះអាល័យជាមួយ ឯកឧត្តមបណ្ឌិតសភាចារ្យ និង លោកជំទាវ ព្រមទាំងក្រុមគ្រួសារ និងញាតិមិត្តជិតឆ្ងាយទាំងអស់នៃសពដោយសេចក្តីសង្វេគជាទីបំផុត និងសូមឧទ្ទិសបួងសួងដល់ដួងវិញ្ញាណក្ខន្ធ អគ្គមហាឧបាសិកាពុទ្ធសាសនូបត្ថម្ភក៍ ឌី សានឿន សូមបានចាប់បដិសន្ធិក្នុងសុគតិភពគ្រប់ៗ ជាតិ កុំបីឃ្លៀងឃ្លាតឡើយ។