ទាក់ទងមក ការិយាល័យ និពន្ធDaily-Khmer លេខ 092546041 / 0972720965
Shadow

ឯកឧត្តម វ៉ាត់ ចំរើន អញ្ជើញបានចុះហត្ថលេខាលើអនុស្សរណៈយោគយល់ សំដៅជំរុញសមត្ថភាពអត្តពលិកខ្មែរយើង និងលើកកម្ពស់វិស័យកីឡាជាតិ

ភ្នំពេញ៖ ឯកឧត្តម វ៉ាត់ ចំរើន អគ្គលេខាធិការគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា និងលោក Zhiger Atchabarov នាយករងប្រតិបត្តិ និងជា នាយកប្រតិបត្តិការរបស់ ABA និងក្រុមការងារពាក់ព័ន្ធនៃស្ថាប័នទាំងពីរបានចុះហត្ថលេខាលើអនុស្សរណៈយោគយល់ សំដៅជំរុញសមត្ថភាពអត្តពលិកខ្មែរយើង និងលើកកម្ពស់វិស័យកីឡាជាតិ។
អត្តពលិកកម្ពុជា កំពុងបន្ដបោះជំហានកាន់តែឆ្ងាយ ហើយធនាគារ ABA រង់ចាំគាំទ្រគ្រប់ដំណើរវឌ្ឍនភាពរបស់ពួកគាត់! កាលពីថ្ងៃទី19 ខែមករាកន្លងទៅថ្មីៗនេះ ABA និងគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា (NOCC) ។
ពិធីចុះហត្ថលេខានេះ ត្រូវបានធ្វើឡើងក្រោមអធិបតីភាព ឯកឧត្តម វ៉ាត់ ចំរើន អគ្គលេខាធិការគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា និងលោក Zhiger Atchabarov នាយករងប្រតិបត្តិ និងជា នាយកប្រតិបត្តិការរបស់ ABA និងក្រុមការងារពាក់ព័ន្ធនៃស្ថាប័នទាំងពីរ។
តាមរយៈភាពជាដៃគូនេះ ABA នឹងក្លាយជាធនាគារផ្ដាច់មុខ ទទួលការទូទាត់សម្រាប់ យុទ្ធនាការរៃអង្គាស និងស្វែងរក ការឧបត្ថម្ភសម្រាប់អត្តពលិកកម្ពុជាត្រៀមព្រឹត្តិការណ៍កីឡាអូឡាំពិក នៅ Los Angeles រដ្ឋ California សហរដ្ឋអាមេរិក ឆ្នាំ2028។
ចាប់ពីព្រឹត្តិការណ៍ស៊ីហ្គេមឆ្នាំ 2023 ដល់ព្រឹត្តិការណ៍កីឡាអូឡាំពិកទីក្រុង Los Angeles 2028 នេះ ABA មានមោទនភាពយ៉ាងក្រៃលែងក្នុងការគាំទ្រដំណើរវឌ្ឍនភាពរបស់អត្តពលិកខ្មែរយើង។ យើងរួមសហការគ្នា ដើម្បីជំរុញលើកទឹកចិត្តអត្តពលិកខ្មែរយើង ខណៈពួកគាត់បន្តឧត្តមភាព និងសាងកិត្តិនាមរបស់កម្ពុជានៅលើឆាកអន្ដរជាតិ។