ទាក់ទងមក ការិយាល័យ និពន្ធDaily-Khmer លេខ 092546041 / 0972720965
Shadow

ពិធីចុះកិច្ចព្រមព្រៀងនៃការវិនិយោគបង្កើតកសិដ្ឋាន​ និងការគ្រប់គ្រងកសិដ្ឋាន​រវាងសាកលវិទ្យាល័យជាតិបាត់ដំបង ជាមួយសហគមន៍កសិកម្មតាសីសាមគ្គី

ភ្នំពេញ:នៅព្រឹកថ្ងៃសៅរ៍ទី២៤ខែមករា ឆ្នាំ២០២៦នេះសាកលវិទ្យាល័យជាតិបាត់ដំបងបានចុះកិច្ចព្រមព្រៀងនៃការវិនិយោគបង្កើតកសិដ្ឋាន​ និងការគ្រប់គ្រងកសិដ្ឋាន​រវាងសាកលវិទ្យាល័យជាតិបាត់ដំបង ជាមួយសហគមន៍កសិកម្មតាសីសាមគ្គី
ក្រោមអធីបតីភាពដ៏ខ្ពង់ខ្ពស់ ឯកឧត្តម សុខ ឃន សាកលវិទ្យាធិការ តំណាងសាកលវិទ្យាល័យជាតិបាត់ដំបង និងលោក​ ណុប នុន​ ប្រធានក្រុមប្រឹក្សាភិបាល​ តំណាងសហគមន៍កសិកម្មតាសីសាមគ្គី ។
គោលបំណងនៃកិច្ចព្រមព្រៀងនេះគឺ៖
ការវិនិយោគលើការបង្កើតកសិដ្ឋាន និងការគ្រប់គ្រងប្រតិបត្តិការកសិកម្ម ដោយកំណត់យ៉ាងច្បាស់លាស់នូវតួនាទី សិទ្ធិ និងការទទួលខុសត្រូវរបស់អ្នកពាក់ព័ន្ធ ក្នុងការប្រើប្រាស់ធនធាន បច្ចេកទេស និងដើមទុនវិនិយោគប្រកបដោយប្រសិទ្ធភាព ដើម្បីលើកកម្ពស់គុណភាពអប់រំក្នុងវិស័យកសិកម្ម ផលិតភាព គុណភាព និងសុវត្ថិភាពនៃផលិតផលកសិកម្ម ស្របតាមតម្រូវការទីផ្សារ បង្កើនប្រាក់ចំណូល ប្រាក់ចំណេញប្រកបដោយចីរភាព ក៏ដូចជាគាំទ្រដល់ការអភិវឌ្ឍសេដ្ឋកិច្ច​ ផ្តល់ឱកាសអនុវត្តជាក់ស្តែងក្នុងកសិដ្ឋានផ្ទាល់របស់សាកលវិទ្យាល័យជាតិបាត់ដំបង ផ្តល់ឱកាសការងារដល់និស្សិតនៃសាកលវិទ្យាល័យជាតិបាត់ដំបង និងសុខុមាលភាពសហគមន៍ ស្របតាមគោលការណ៍នៃកសិកម្មប្រកបដោយចីរភាព។