ភ្នំពេញ៖ ឯកឧត្តមបណ្ឌិត កៅ ថាច ប្រតិភូរាជរដ្ឋាភិបាល ទទួលបន្ទុកអគ្គនាយកធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្មនៅថ្ងៃទី២៧ ខែមករា ឆ្នាំ២០២៦នេះ ស្ថិតក្នុង សណ្ឋាគារ សាន់ & មូន រីវើសាយបានអញ្ជើញចូលរួមអបអរសាទរខួប ៥ឆ្នាំរបស់សាជីវកម្មធានាឥណទានកម្ពុជាក្រោមប្រធានបទ៖«៥ឆ្នាំនៃការធានាឥណទានជាយុទ្ធសាស្រ្ត សម្រាប់អភិវឌ្ឍសេដ្ឋកិច្ច ប្រកបដោយបរិយាបន្ន»។
កម្មវិធីនេះ គឺ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់បំផុតរបស់ ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ។
នៅក្នុងឱកាសអញ្ជើញចូលរួម របស់ ឯកឧត្តមបណ្ឌិត កៅ ថាច គឺក្រោមប្រធានបទ៖« ៥ឆ្នាំនៃការធានាឥណទានជាយុទ្ធសាស្រ្ត សម្រាប់អភិវឌ្ឍសេដ្ឋកិច្ច ប្រកបដោយបរិយាបន្ន» ព្រមទាំងឧកញ៉ា ចាន់ សុឃាំង ប្រធានក្រុមប្រឹក្សាភិបាលសហព័ន្ធស្រូវអង្ករកម្ពុជា និង ឧកញ៉ា ឡាយ ឈុនហួ ប្រធានសហព័ន្ធស្រូវអង្ករកម្ពុជា។
គោលបំណងនៃកម្មវិធីនេះ គឺដើម្បីអបអរសាទរខួប ៥ឆ្នាំនិងដាក់សម្ពោធឱ្យដំណើរការនូវគម្រោងធានាឥណទានថ្មីរបស់សាជីវកម្មធានាឥណទានកម្ពុជា ក៏ដូចជាផ្ដល់ជូននូវលិខិតសរសើរជូនដល់គ្រឹះស្ថានហិរញ្ញវត្ថុ និងម្ចាស់អាជីវកម្មឆ្នើម។
នៅក្នុងពិធីនេះក៏មានការចូលរួមពីតំណាងស្ថាប័នរដ្ឋ, ដៃគូអភិវឌ្ឍន៍ជាតិ និងអន្តរជាតិ, គ្រឹះស្ថានធនាគារ និងមីក្រូហិរញ្ញវត្ថុ, សមាគមអាជីវកម្ម, និងស្ថាប័នពាក់ព័ន្ធនានាផងដែរ។








