ភ្នំពេញ៖ក្រុមហ៊ុនរោងម៉ាស៊ីនកិនស្រូវ ឡាសែ ស្នើឲ្យកសិករទាំងអស់ប្រយ័ត្ននិងត្រៀមខ្លួនឲ្យបានល្អ ព្រោះរដូវប្រាំងជិតចូលមកដល់ហើយការដាំដុះដំណាំដោយមិនមានទឹកគ្រប់គ្រាន់ ឬគ្មានផែនការគ្រប់គ្រងទឹកល្អ អាចបង្កឲ្យមានការខាតបង់ច្រើន ចំណាយថ្លៃដើមខ្ពស់ ដំណាំលូតលាស់មិនល្អ គុណភាពអន់ ទិន្នផលទាប ហើយតម្លៃលក់ក៏អាចបានថោកផងដែរ។
ហេតុដូច្នេះ សូមបងប្អូនពិចារណាជ្រើសរើសប្រភេទដំណាំសមស្របនឹងរដូវ មានការសន្សំទឹក ប្រើប្រាស់ទឹកឲ្យមានប្រសិទ្ធភាព និងរៀបចំផែនការដាំដុះឲ្យបានត្រឹមត្រូវ ដើម្បីកាត់បន្ថយហានិភ័យ និងរក្សាចំណេញឲ្យបានច្រើនបំផុត។
ក្រុមហ៊ុន ស៊ីធី រ៉ាយស៍ អ៊ឹមផត អិចផត ខូ អិលធីឌី (City Rice Import Export Co., Ltd) និង រោងម៉ាស៊ីនកិនស្រូវ ឡាសែ គឺជាក្រុមហ៊ុននាំមុខគេមួយក្នុងវិស័យកសិកម្ម និងនាំចេញអង្ករនៅកម្ពុជា ដែលមិនត្រឹមតែផ្តោតលើគុណភាពផលិតផលប៉ុណ្ណោះទេ ថែមទាំងយកចិត្តទុកដាក់ខ្ពស់លើការងារសង្គម និងមនុស្សធម៌ផងដែរ។
ក្រុមហ៊ុន រោងម៉ាស៊ីនកិនស្រូវ ឡាសែ ពិតជាបានបង្ហាញឱ្យឃើញនូវការប្តេជ្ញាចិត្តដ៏មុតមាំក្នុងការឈរនៅខាងរាជរដ្ឋាភិបាល និងប្រជាជនកម្ពុជា ក្នុងការការពារអធិបតេយ្យភាពជាតិ និងធានាបាននូវសុខុមាលភាពសង្គម។
