ទាក់ទងមក ការិយាល័យ និពន្ធDaily-Khmer លេខ 092546041 / 0972720965
Shadow

ជម្លោះពាណិជ្ជកម្មរវាងជប៉ុន និងកូរ៉េខាងត្បូងឡើងកម្តៅកាន់តែខ្លាំង

ប្រព័ន្ធផ្សព្វផ្សាយ Reuters បានចុះផ្សាយថា ភាពតានតឹងក្នុងជម្លោះពាណិជ្ជកម្មរវាងប្រទេសជប៉ុន និងកូរ៉េខាងត្បូង បានឡើងកម្តៅកាន់តែខ្លាំងនៅថ្ងៃអង្គារ ទី០៩ ខែកក្កដានេះ ក្រោយពីជប៉ុនបានបដិសេធមិនលក់វត្ថុធាតុដើមសម្រាប់ផលិតបន្ទះឈីប និងទូរស័ព្ទដៃស្មាតហ្វូនឲ្យទៅកូរ៉េខាងត្បូង ។

សូមបញ្ជាក់ថា កាលពីសប្តាហ៍មុន ជប៉ុនបានប្រកាសផ្អាកលក់វត្ថុធាតុដើមសម្រាប់ផលិតបន្ទះឈីប និងទូរស័ព្ទដៃស្មាតហ្វូនឲ្យទៅកូរ៉េខាងត្បូង ហើយនៅថ្ងៃចន្ទ ទី០៨ ខែកក្កដានេះ ប្រធានាធិបតីកូរ៉េខាងត្បូង លោក មូន ជេអ៊ីន បានអំពាវនាវឲ្យជប៉ុនលក់វត្ថុធាតុដើមឲ្យកូរ៉េខាងត្បូងវិញ បើមិនដូច្នោះទេ កូរ៉េខាងត្បូងនឹងឆ្លើយតប ។

មូលហេតុសំខាន់ដែលនាំឲ្យជប៉ុន និងកូរ៉េខាងត្បូងមានភាពតានតឹងក្នុងជម្លោះពាណិជ្ជកម្មនេះ គឺដោយសារកូរ៉េខាងត្បូង បានលើកឡើងពីកងទ័ពជប៉ុន ដែលបានបង្ខំជនជាតិកូរ៉េខាងត្បូងឲ្យធ្វើការលើសកម្លាំងឲ្យក្រុមហ៊ុនជប៉ុន កាលពីសម័យសង្គ្រាមលោកលើកទីពីរ ៕