ភ្នំពេញ: លោក ជា កែវចិន្តា ដែលទទួលបាននូវសេចក្តីទុកចិត្តពីថ្នាក់ដឹកនាំ ក្នុងការតែងតាំងឡេីងវិញក្នុងមុខតំណែងជាប្រធាននាយកដ្ឋាននីតិកម្ម នៃក្រសួងព័ត៌មាន។
ក្នុងពិធីប្រកាសចូលកាន់មុខតំណែង អគ្គលេខាធិការរង អគ្គនាយករង អគ្គនាយិការង និងប្រធាននាយកដ្ឋាននៃក្រសួងព័ត៌មាន ក្រោម
អធិបតីភាពដ៏ខ្ពង់ខ្ពស់ ឯកឧត្តម នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មាន នៅព្រឹកថ្ងៃទី៦ ខែកុម្ភៈ ឆ្នាំ២០២៦។
ក្នុងឱកាសនោះ ឯកឧត្តមរដ្ឋមន្ត្រី បានសម្ដែងនូវការអបអរសាទរ និងផ្ដាំផ្ញើដល់មន្ត្រីទទួលបានការតែងតាំងថ្មី ត្រូវបន្តខិតខំប្រឹងប្រែងពង្រឹងសមត្ថភាព ជាពិសេសលើការងារបច្ចេកទេស និងឌីជីថល ដើម្បីបង្កើនប្រសិទ្ធភាពការងារព័ត៌មានឱ្យកាន់តែទំនើប និងទាន់ហេតុការណ៍ ស្របតាមយុទ្ធសាស្ត្របញ្ចកោណរបស់រាជរដ្ឋាភិបាល។






