ទាក់ទងមក ការិយាល័យ និពន្ធDaily-Khmer លេខ 092546041 / 0972720965
Shadow

អគ្គលេខាធិការដ្ឋាននៃគណៈកម្មការ (គ.ល.ក.)សហការជាមួយសាកលវិទ្យាល័យជាតិគ្រប់គ្រង រៀបចំកម្មវិធីផ្សព្វផ្សាយអប់រំ “ស្តីពីច្បាប់និងលិខិតបទដ្ឋានគតិយុត្តពាក់ព័ន្ធវិស័យល្បែងពាណិជ្ជកម្ម និងការគ្រប់គ្រងផលប៉ះពាល់ពីល្បែង”

ភ្នំពេញ៖ អគ្គលេខាធិការដ្ឋាននៃគណៈកម្មការគ្រប់គ្រងល្បែងពាណិជ្ជកម្មកម្ពុជា (គ.ល.ក.) នៅថ្ងៃទី១០ ខែកុម្ភៈ ឆ្នាំ២០២៦នេះនៅសាលប្រជុំអគារ B នៃសាកលវិទ្យាល័យជាតិគ្រប់គ្រងបានសហការជាមួយសាកលវិទ្យាល័យជាតិគ្រប់គ្រង រៀបចំកម្មវិធីផ្សព្វផ្សាយអប់រំ “ស្តីពីច្បាប់និងលិខិតបទដ្ឋានគតិយុត្តពាក់ព័ន្ធវិស័យល្បែងពាណិជ្ជកម្ម និងការគ្រប់គ្រងផលប៉ះពាល់ពីល្បែង”។

ពិធីនេះ ក្រោមការដឹកនាំសម្របសម្រួលដោយ លោក ឃឹម ឧត្តម អនុប្រធាននាយកដ្ឋានកិច្ចការគតិយុត្តនិងគ្រប់គ្រងអាជ្ញាបណ្ណ តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម រស់ ភីរុណ អគ្គលេខាធិការ គ.ល.ក. និង លោក ព្រហ្ម សុផាន់ណា សាកលវិទ្យាធិការរងនៃសាកលវិទ្យាល័យជាតិគ្រប់គ្រង តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តមសាស្ត្រាចារ្យ ហោ ប៉េង សាកលវិទ្យាធិការនៃសាកលវិទ្យាល័យជាតិគ្រប់គ្រង ដោយមានការចូលរួមពីគណៈគ្រប់គ្រងនៃសាកលវិទ្យាល័យ, សាស្ត្រាចារ្យ, ថ្នាក់ដឹកនាំ, មន្រ្តីជំនាញនៃ គ.ល.ក. និងនិស្សិត ប្រមាណ ១៧៥ នាក់។កម្មវិធីផ្សព្វផ្សាយអប់រំនេះ រៀបចំឡើងក្នុងគោលបំណង៖ (១). ផ្សព្វផ្សាយនិងលើកកម្ពស់ការយល់ ដឹងអំពីច្បាប់និងលិខិតបទដ្ឋានគតិយុត្តពាក់ព័ន្ធ ក្នុងវិស័យល្បែងពាណិជ្ជកម្ម (២). បញ្ជាបការយល់ដឹង និងអនុញ្ញាតឱ្យនិស្សិតបានយល់ដឹងកាន់តែស៊ីជម្រៅអំពីអ្វីដែលជាល្បែងពាណិជ្ជកម្ម និងល្បែងស៊ីសង ព្រមទាំងការគ្រប់គ្រងផលប៉ះពាល់ពីល្បែងស៊ីសងគ្រប់ប្រភេទ និង (៣). ចែករំលែកបទពិសោធន៍និង ចំណេះដឹងអំពីការគ្រប់គ្រងផលប៉ះពាល់ពីល្បែងពីបណ្តាប្រទេសផ្សេងៗ។

កម្មវិធីផ្សព្វផ្សាយអប់រំ “ស្តីពីច្បាប់និងលិខិតបទដ្ឋានគតិយុត្តពាក់ព័ន្ធវិស័យល្បែងពាណិជ្ជកម្ម និង ការគ្រប់គ្រងផលប៉ះពាល់ពីល្បែង” បានប្រព្រឹត្តទៅដោយរលូន និងទទួលបានផ្លែផ្កាគាប់ប្រសើរតាមការ រំពឹងទុក។