ទាក់ទងមក ការិយាល័យ និពន្ធDaily-Khmer លេខ 092546041 / 0972720965
Shadow

អ្នកឧកញ៉ា គិត ម៉េង ចេញសេចក្តីបំភ្លឺជូនសាធារណៈជនមេត្តាជ្រាបថា កាលពីថ្មីៗនេះមានគណនីបណ្ដាញសង្គមមួយចំនួនតូច បានផ្សព្វផ្សាយព័ត៌មានដោយភាន់ច្រឡំអំពីពាក្យ «លាងបាប» ដែលលើកទ្បើងក្នុង “វេទិកាពន្ធដារកម្ពុជា ឆ្នាំ២០២៦”

ភ្នំពេញ:សភាពាណិជ្ជកម្មកម្ពុជាមានកិត្តិយសសូមបំភ្លឺជូនសាធារណៈជនមេត្តាជ្រាបថា កាលពីថ្មីៗនេះមានគណនីបណ្ដាញសង្គមមួយចំនួនតូច បានផ្សព្វផ្សាយព័ត៌មានដោយភាន់ច្រឡំអំពីពាក្យ «លាងបាប» ដែលលើកទ្បើងក្នុង “វេទិកាពន្ធដារកម្ពុជា ឆ្នាំ២០២៦”។

កាលើកឡើងនេះ ស្នើសុំ រាជរដ្ឋាភិបាល និងអគ្គនាយកដ្ឋានពន្ធដារ ពីវិស័យឯកជន សូមពិចារណាអនុគ្រោះលើបំណុលពន្ធជំពាក់រដ្ឋកន្លងមក ដែលត្រូវបានអគ្គនាយកដ្ឋានពន្ធដារ រកឃើញជាបំណុលពន្ធរុំារ៉ៃ និងបំណុលពន្ធបច្ចុប្បន្ន និងពិចារណាលុបបំណុលពន្ធទាំងនោះចោល។

សភាពាណិជ្ជកម្មកម្ពុជា សូមសម្តែងនូវការគាំទ្រយ៉ាងពេញទំហឹងចំពោះការរៀបចំ “វេទិកាពន្ធដារកម្ពុជា ឆ្នាំ២០២៦” នេះឡើង គឺជាវេទិការៀបចំទ្បើងក្រោមកិច្ចសហការរវាង អគ្គនាយកដ្ឋានពន្ធដារ និងសភាពាណិជ្ជកម្មកម្ពុជា ពោលគឺជាវេទិកាដ៏មានសារៈសំខាន់បំផុត ក្នុងការបើកឱកាសសម្រាប់ការសន្ទនាបែបស្ថាបនា រវាងវិស័យឯកជន និងរាជរដ្ឋាភិបាល ដើម្បីស្វែងយល់ពីបញ្ហាប្រឈម និងដំណោះស្រាយរួមគ្នា ក្នុងគោលដៅពង្រឹងប្រសិទ្ធភាពនៃការប្រមូលចំណូលពន្ធ និងការអភិវឌ្ឍសេដ្ឋកិច្ចជាតិ។ 

សភាពាណិជ្ជកម្មកម្ពុជា សូមអំពាវនាវដោយទទូចដល់វិស័យឯកជន ទាំងក្រុមហ៊ុនក្នុងស្រុក និងក្រុមហ៊ុនបរទេសដែលកំពុងធ្វើធុរកិច្ចនៅព្រះរាជាណាចក្រកម្ពុជា សូមចូលរួមលើកកម្ពស់ “អនុលោមភាពសារពើពន្ធ” និងចូលរួមបំពេញកាតព្វកិច្ចបង់ពន្ធឱ្យបានត្រឹមត្រូវ និងទាន់ពេលវេលា តាមច្បាប់កំណត់របស់រាជរដ្ឋាភិបាល។ ការចូលរួមរបស់យើងទាំងអស់គ្នាពីវិស័យឯកជនក្នុងសកម្មភាពបង់ពន្ធ គឺជាកម្លាំងចលករមិនអាចខ្វះបាន ក្នុងការអភិវឌ្ឍសេដ្ឋកិច្ច និងសង្គមជាតិកម្ពុជា។