ទាក់ទងមក ការិយាល័យ និពន្ធDaily-Khmer លេខ 092546041 / 0972720965
Shadow

ឯកឧត្តម លូ គឹមឈន់ ចេញសារលិខិតជូនពរសូមគោរពជូន ឯកឧត្តម វង្សី វិស្សុត ឧបនាយករដ្ឋមន្ត្រីប្រចាំការ រដ្ឋមន្ត្រីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្ត្រីក្នុងឱកាសដ៏មហានក្ខត្តឫក្សនៃខួបកំណើតគម្រប់ ៦១ឆ្នាំចូល ៦២ឆ្នាំ

ភ្នំពេញ៖ ក្នុងឱកាសដ៏មហានក្ខត្តឫក្សនៃខួបកំណើតគម្រប់ ៦១ឆ្នាំចូល ៦២ឆ្នាំ ដែលនឹងឈានមកដល់ នៅ ថ្ងៃពុធ ២កើត ខែផល្គុន ឆ្នាំម្សាញ់ សប្តស័ក ព.ស.២៥៦៩ ត្រូវនឹងថ្ងៃទី១៨ ខែកុម្ភៈ ឆ្នាំ២០២៦ ខាងមុខនេះ តាងនាមក្រុមប្រឹក្សាភិបាល ថ្នាក់ដឹកនាំ បុគ្គលិក និងនិយោជិត ទាំងអស់ របស់កំពង់ផែស្វយ័តក្រុងព្រះសីហនុ និងក្នុងនាមខ្លួនខ្ញុំផ្ទាល់ ព្រមទាំងភរិយា សូមអបអរសាទរដ៏កក់ក្តៅ និងគោរពជូនពរបវរមហាប្រសើរជូនចំពោះ ឯកឧត្តមឧបនាយករដ្ឋមន្ត្រីប្រចាំការ សូមទទួលបាននូវសុខភាពល្អបរិបូរណ៍ កម្លាំងមាំមួន បញ្ញាញាណ វាងវៃ អាយុយឺនយូរ ដើម្បីរួមចំណែកជាមួយរាជរដ្ឋាភិបាលក្នុងការរក្សាសន្តិភាព សេរីភាព និងភាពសម្បូរ សប្បាយរុងរឿងជាយូរអង្វែងដល់ប្រជាជាតិទាំងមូល។
ក្នុងឱកាសដ៏បវរមហាប្រសើរនេះ យើងខ្ញុំសូមសម្តែងនូវសេចក្តីគោរពដ៏ស្មោះចំពោះ ឯកឧត្តម ឧបនាយករដ្ឋមន្ត្រីប្រចាំការ ដែលកន្លងមកនិងបច្ចុប្បន្ន ឯកឧត្តម បានខិតខំប្រឹងប្រែងយកអស់ កម្លាំងកាយចិត្ត និងប្រាជ្ញាស្មារតីមិនខ្លាចនឿយហត់ ដើម្បីបម្រើឧត្តមប្រយោជន៍ជាតិមាតុភូមិ និងប្រជាពលរដ្ឋ កម្ពុជាទាំងមូល។
ជាថ្មីម្តងទៀត យើងខ្ញុំទាំងអស់គ្នាសូមលើកហត្ថបួងសួងដល់គុណបុណ្យ ព្រះរតនត្រ័យ គុណកែវទាំងបី វត្ថុស័ក្តិសិទ្ធិទាំងឡាយក្នុងលោក ទេវតាថែរក្សាទឹកដីនៃព្រះរាជាណាចក្រកម្ពុជា បារមីលោកជំទាវម៉ៅ បារមី ព្រះថោងនាងនាគ សូមព្រះអង្គតាមជួយអភិបាលប្រោះព្រំសព្ទសាធុការពរជ័យគ្រប់យ៉ាងចំពោះ ឯកឧត្តម ឧបនាយករដ្ឋមន្ត្រីប្រចាំការ និង លោកជំទាវ ព្រមទាំងក្រុមគ្រួសារ សូមសមប្រកបដោយពុទ្ធពរ ទាំងបួនប្រការគឺ អាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀងឃ្លាតឡើយ ។
សូម ឯកឧត្តមឧបនាយករដ្ឋមន្ត្រីប្រចាំការ រដ្ឋមន្ត្រីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្ត្រី មេត្តាទទួលនូវការគោរពដ៏ខ្ពង់ខ្ពស់ពីយើងខ្ញុំទាំងអស់គ្នា។