ទាក់ទងមក ការិយាល័យ និពន្ធDaily-Khmer លេខ 092546041 / 0972720965
Shadow

ឯកឧត្តម លូ គឹមឈន់ បើកកិច្ចប្រជុំបូកសរុប (Wrap-up Meeting) ជាមួយ ក្រុមការងារ JICA Appraisal Mission នៅ កំពង់ផែស្វយ័តក្រុងព្រះសីហនុ

កំពង់ផែស្វយ័តក្រុងព្រះសីហនុ (កសស) ៖ ថ្ងៃពុធ ទី២៥ ខែកុម្ភៈ ឆ្នាំ២០២៦នេះ នៅសាលប្រជុំតូច កសស ឯកឧត្តម លូ គឹមឈន់ ប្រតិភូរាជរដ្ឋាភិបាលកម្ពុជា ទទួលបន្ទុកជាប្រធានអគ្គនាយក កំពង់ផែស្វយ័តក្រុងព្រះសីហនុ និងថ្នាក់ដឹកនាំ កសស បានបើកកិច្ចប្រជុំបូកសរុប (Wrap-up Meeting) ពិភាក្សាការងារជាមួយក្រុមការងារបេសកកម្មប៉ាន់តម្លៃរបស់ទីស្នាក់ការកណ្តាលចៃការ “JICA Appraisal Mission” ដែលដឹកនាំដោយកញ្ញា MURAO Akari, ជំនួយការនាយកនៃនាយកដ្ឋានអាស៊ីអាគ្នេយ៍ និងប៉ាស៊ីហ្វិក ទីស្នាក់កណ្តាលចៃការប្រចាំទីក្រុងតូក្យូ ស្តីពី ការស្នើសុំប្រាក់កម្ចីបន្ថែម សម្រាប់គម្រោងអភិវឌ្ឍន៍ចំណតផែកុងតឺន័រទឹកជ្រៅថ្មី-ជំហានទី ១។
Sihanoukville Autonomous Port (PAS) : At 9 AM on Wednesday, 25th February 2026, at the venue of PAS Meeting Room, His Excellency Lou Kim Chhun, Delegate of the Royal Government of Cambodia in charge as Chairman and CEO of Sihanoukville Autonomous Port and PAS Management, held a wrap-up meeting with JICA Appraisal Mission Working Group, led by Ms. MURAO Akari, Assistant Director, Southeast Asia and Pacific Department, JICA Headquarter in Tokyo, regarding request for additional loan of New Container Terminal Development Project-Phase 1.