ភ្នំពេញ:ឯកឧត្ដមបណ្ឌិត កៅ ថាច ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម (ARDB) និងលោកជំទាវ ថ្នាក់ដឹកនាំ ព្រមទាំងបុគ្គលិកទាំងអស់ សូមក្រាបបង្គំទូលថ្វាយ សម្ដេចព្រះមហាក្សត្រី នរោត្ដម មុនិនាថ សីហនុ ព្រះវររាជមាតាជាតិខ្មែរ ក្នុងសេរីភាព សេចក្ដីថ្លៃថ្នូរ និងសុភមង្គលក្នុងព្រះរាជឱកាសទិវាអន្តរជាតិនារី ៨មីនា។
ក្នុងឱកាសដ៏មហាប្រសើរថ្លៃថ្លា នៃទិវាអន្តរជាតិនារី ៨មីនា ទូលព្រះបង្គំជាខ្ញុំសូមលើកហត្ថប្រណមបួងសួងដល់គុណបុណ្យព្រះរតនត្រ័យកែវទាំងបី និងវត្ថុស័ក្ដិសិទ្ធិក្នុងលោក សូមតាមជួយអភិលបាលប្រោះព្រំសព្ទសាធុការពរជ័យ បវរសួស្ដី សិរីមង្គល មហាប្រសើរថ្វាយ សម្ដេចព្រះមហាក្សត្រី សូមមានព្រះជន្មាយុយឺនយូរជាងរយព្រះវស្សា។

