ទាក់ទងមក ការិយាល័យ និពន្ធDaily-Khmer លេខ 092546041 / 0972720965
Shadow

លោក​ឧកញ៉ា លី ហួរ ដឹកនាំ​បុគ្គលិក​​ក្រុមហ៊ុន​បុត្រ​សម្ព័ន្ធ ​បរិច្ចាគ​ឈាម ជូន​មន្ទីរពេទ្យ​គន្ធបុប្ផា​

​ភ្នំពេញ​៖ លោក​ឧកញ៉ា លី ហួរ អគ្គនាយក​ក្រុមហ៊ុន លី ហួរ គ្រុប បាន​ដឹកនាំ​បុគ្គលិក​គ្រប់​ក្រុមហ៊ុន​បុត្រ​សម្ព័ន្ធ ទាំងអស់ចូលរួម​បរិច្ចាគ​ឈាម ជូន​មន្ទីរពេទ្យ​គន្ធបុប្ផា កាលពី​ព្រឹក​ថ្ងៃ​សៅរ៍ ទី​១៣ ខែកក្កដា ឆ្នាំ​២០១៩​។​

​ក្រុមហ៊ុន​បុត្រ​សម្ព័ន្ធ​របស់​ក្រុមហ៊ុន លី ហួរ គ្រុប រួមមាន​៖
១- លី ហួរ អាគារ​ប្តូរប្រាក់ និង​រតនៈ​អលង្ការ ខូ​អិ​ល​ធី​ឌី
២-  លី ហួរ ផន​សប ខូ​អិ​ល​ធី​ឌី
៣-  បុរី​វិមាន​ភ្នំពេញ​
៤- គ្រឹះស្ថាន​មីក្រូហិរញ្ញវត្ថុ លី ហួរ ភីអិលស៊ី​
៥-  ក្រុមហ៊ុន ទេពី​អា​ក្រូ ខូ​អិ​ល​ធី​ឌី​
៦-  ក្រុមហ៊ុន លី ហួរ លី​ស៊ី​ង ភីអិលស៊ី​
៧-  ក្រុមហ៊ុន លី ហួរ ផេ​ប្រ៉ូ ភីអិលស៊ី​
៨-  ក្រុមហ៊ុន លី​ហួរ ធានារ៉ាប់រង ម​.​ក​

​សូមបញ្ជាក់ថា មន្ទីរពេទ្យ​គន្ធបុប្ផា ទទួល​ព្យាបាល​កុមារ ដោយ​ឥតគិតថ្លៃ ហើយ​បច្ចុប្បន្ន មន្ទីរពេទ្យ​នេះ  កំពុង​ខ្វះខាត​ឈាម ក្នុងការ​ស​ង្រ្គោះ​កុមារ​ ដែល​ចូល​សម្រាក​ព្យាបាល​នៅ​មន្ទីរពេទ្យ​គន្ធបុប្ផា មាន​ជំងឺ​ខ្វះ​ឈាមក្រហម ត្រូវ​សម្រាក​ព្យាបាល រហូតដល់ ៧​ខែ ហើយ​ត្រូវ​បញ្ចូល​ឈាម​ជាប្រចាំ​។ កុមារ​ទាំងនោះ ជា​កូនអ្នកក្រីក្រ ឪពុកម្តាយ​ខ្វះ​លទ្ធភាព មកពី​តាម​បណ្តា​ខេត្ត​នានា​ទូទាំងប្រទេសកម្ពុជា៕​