ទាក់ទងមក ការិយាល័យ និពន្ធDaily-Khmer លេខ 092546041 / 0972720965
Shadow

ឯកឧត្តមបណ្ឌិត ជិន ម៉ាលីន រដ្ឋលេខាធិការប្រចាំការនៃក្រសួងយុត្តិធម៌ បានអញ្ជើញចូលរួមជាគណៈអធិបតី និងថ្លែងសុន្ទកថាចំណាប់អារម្មណ៍ ក្នុងកម្មវិធីសិក្ខាសាលាថ្នាក់ជាតិស្តីពី គណនេយ្យភាព និងតម្លាភាពនៃប្រព័ន្ធគាំពារសង្គមកម្ពុជា

ភ្នំពេញ:នាព្រឹកថ្ងៃព្រហស្បតិ៍ទី១៩ ខែមីនា ឆ្នាំ២០២៦ ឯកឧត្តមបណ្ឌិត ជិន ម៉ាលីន តំណាងក្រសួងយុត្តិធម៌នេះបានអញ្ជើញចូលរួមជាគណៈអធិបតី និងថ្លែងសុន្ទរកថាចំណាប់អារម្មណ៍ ក្នុងកម្មវិធីសិក្ខាសាលាថ្នាក់ជាតិស្តីពី គណនេយ្យភាព និងតម្លាភាពនៃប្រព័ន្ធគាំពារសង្គមកម្ពុជា នៅសណ្ឋាគាររ៉េស៊ីដង់សុខាភ្នំពេញ ដែលប្រព្រឹត្តទៅក្រោមអធិបតីភាពឯកឧត្តមកិត្តិនីតិកោសលបណ្ឌិត ទេសរដ្ឋមន្ត្រី ឱម យ៉ិនទៀង ប្រធានអង្គភាពប្រឆាំងអំពើពុករលួយ។
សិក្ខាសាលានេះ ក៏មានការអញ្ជើញចូលរួមពីសំណាក់ ឯកឧត្តម លោកជំទាវ រដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ, ព្រមទាំងមន្ត្រីជាន់ខ្ពស់ នៃអគ្គលេខាធិការក្រុមប្រឹក្សាជាតិគាំពារសង្គម និងថ្នាក់ដឹកនាំស្ថាប័នពាក់ព័ន្ធ រួមទាំងរដ្ឋបាលថ្នាក់ក្រោមជាតិផងដែរ ដោយផ្ទាល់និងតាមប្រព័ន្ធអនឡាញ សរុបជាងមួយពាន់រូប។
កម្មវិធីនេះរៀបចំឡើងដោយមានការសហការរវាងក្រុមប្រឹក្សាជាតិគាំពារសង្គម ជាមួយនឹងអង្គភាពប្រឆាំងអំពើពុករលួយ ក្នុងគោលបំណង លើកកម្ពស់គណនេយ្យភាព និងតម្លាភាពនៃប្រព័ន្ធគាំពារសង្គមកម្ពុជា ក៏ដូចជាផ្សព្វផ្សាយ និងបញ្រ្ជាបការយល់ដឹងអំពីក្របខណ្ឌបទប្បញ្ញតិ និងគោលការណ៍នានា ដែលបានដាក់ចេញដោយរាជរដ្ឋាភិបាល។