ព្រៃវែង:ច្រកទ្វារព្រំដែនអន្តរជាតិកោះរកា ស្រុកពាម ជរ័ ខេត្តព្រៃវែង ដាក់ពង្រាយមន្រ្តីក្រោមឱវាទអោយដើរប្រមូលលុយពីក្រុមឈ្មួញនិងអាជីវករ ដឹកជញ្ជូនទំនិញគេចពន្ធទំនិញបង់ពន្ធមិនគ្រប់និងទំនិញខុសច្បាប់ចេញពីប្រទេសវៀតណាមចូលមកប្រទេសខ្មែរនិងដឹកជញ្ជូនស្រូវពីប្រទេសខ្មែរចូលទៅប្រទេសវៀតណាមយ៉ាងពេញបន្ទុកតាមច្រកទ្វារព្រំដែនអន្តរជាតិកោះរកា តាមរបៀបពុករលួយ ដោយគ្មានញញើតអ្វីទាំងអស់។
ដោយឡែកនាយប៉ុស្តិ៍នគរបាលច្រកទ្វារព្រំដែនអន្តរជាតិកោះរកា អាងខ្នងបង្អែករឹងមាំនៅពីក្រោយបិទបាំងនូវភាពមិនប្រក្រតីរបស់ខ្លួនទើបគ្មានន៎ណា ហ៊ានប៉ះ ពាល់ឡើយដូច្នេះលោក នាយប៉ុស្តិ៍ច្រកមួយនេះហ៊ានធ្វើអ្វីៗតាមអំពើចិត្តមិនញញើតអង្គភាពប្រឆាំងអំពើពុករលួយអ្វីទាំងអស់ ។
ហេតុនេះទើបនាយប៉ុស្តិ៍នគរបាលច្រកទ្វារព្រំដែនអន្តរជាតិកោះរកា ល្បីល្បាញខាងប្រព្រឹត្តរបៀបអំពើពុករលួយយ៉ាងឆាប់រហ័ស ក្រោយចូលកាន់តំណែងជានាយប៉ុស្តិ៍នគរបាលច្រកទ្វារព្រំដែនអន្តរជាតិកោះរកា ឃុបឃិតគ្នាបើកដៃអោយឈ្មួញធំៗនាំទំនិញគេចពន្ធទំនិញបង់ពន្ធមិនគ្រប់និងទំនិញខុសច្បាប់ខូចគុណភាពចេញពីប្រទេសវៀតណាមចូលមកប្រទេសខ្មែរ យ៉ាងគគ្រឹកគគ្រេងទាំងយប់ទាំងថ្ងៃគ្មានការត្រួតពិនិត្យអោយបានត្រឹមត្រូវអ្វីនោះឡើយ! និងប្រើមន្រ្តីជំនិតៗ ខ្លួននិងជនសុីវិលអោយដើរប្រមូលលុយពីក្រុមឈ្មួញដឹកជញ្ជូនស្រូវចូលទៅប្រទេសវៀតណាមតាមអំពើចិត្តតាមរបៀបអំពើពុករលួយ ទាំង នេះសបញ្ជាក់អោយឃើញថាជាប្រភពចំណូលដ៏សំខាន់របស់នាយប៉ុស្តិ៍នគរបាលច្រកទ្វារព្រំដែនអន្តរជាតិកោះរកា ដែលល្បីល្បាញខ្លាំងខាងប្រព្រឹត្តពុករលួយ ? ទំនិញដែលឈ្មួញតូចធំនាំចូលតាមច្រកមួយនេះ បង់ពន្ធប្រមាណ45ទៅ50ភាគ រយតែប៉ុណ្ណោះ ហើយក្រៅពីនោះឈ្មួញបែងចែកផលប្រយោជន៍ជាមួយសមត្ថកិច្ចជំនាញពាក់ពន្ធ័ប្រចាំច្រកជាពិសេសនាយប៉ុស្តិ៍នគរបាលច្រកទ្វារព្រំដែនអន្តរជាតិកោះរកា នេះតែម្តង។
អាជីវករតូចតាចដែលនាំចូលទំនិញចេញពីប្រទេសវៀតណាមចូលមកប្រទេសខ្មែរតាមច្រកទ្វារព្រំដែនអន្តរជាតិកោះរកា ស្រុកពាមជរ័ខេត្តព្រៃវែង ដែរនោះត្រូវមន្រ្តីក្រោមឱវាទរបស់នាយប៉ុស្តិ៍នគរបាលច្រកទ្វារព្រំដែនអន្តរជាតិកោះរកា គាបយកលុយលើតុ ក្រោមតុ ច្រើនៗតាមការកំណត់បង្គាប់បញ្ជារបស់នាយប៉ុស្តិ៍ ហើយគ្មានឈ្មួញណាហ៊ានតវ៉ាឡើយ ។
ប្រភពពីមន្ត្រីនៅច្រកទ្វារព្រំដែនអន្តរជាតិកោះរកា បានឲ្យដឹងទៀតថា ក្រុមឈ្មួញធំៗសម្រុកនាំទំនិញគេចពន្ធ ទំនិញបង់ពន្ធមិនគ្រប់និងទំនិញខូចគុណភាពចេញពីប្រទេសវៀតណាមចូលមកប្រទេសខ្មែរទាំងយប់ទាំងថ្ងៃ គ្មានការត្រួតពិនិត្យអ្វីទាំងអស់(ពោលបង់លុយជាការស្រេច)និងនាំស្រូវទៅប្រទេសវៀតណាមជាប្រភពចំណូលដ៍ធំរបស់នាយប៉ុស្តិ៍នគរបាលដ៍មហិមាប្រចាំច្រកទ្វារព្រំដែនអន្តរជាតិកោះរកា។
ហេតុនេះហើយសូមថ្នាក់ដឹកនាំក្រសួងមហាផ្ទៃ ឯកឧត្តម អគ្គនាយកអន្តោប្រវេសន៍ក្រសួងមហាផ្ទៃ ជាពិសេសឯកឧត្តមអភិសន្តិបណ្ឌិត ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ មេត្តាជួយដាក់មន្រ្តីជំនាញ ចុះ សិក្សាស្រាវជ្រាវភាពមិនប្រក្រតីពុករលួយរបស់នាយប៉ុស្តិ៍នគរបាលច្រកទ្វារព្រំដែនអន្តរជាតិកោះរកា ស្រុកពាមជរ័ ខេត្តព្រៃវែង បើកដៃអោយឈ្មួញធំៗនាំទំនិញគេចពន្ធទំនិញបង់ពន្ធមិនគ្រប់ចេញពីប្រទេសប្រទេសវៀតណាម ចូលមកប្រទេសខ្មែរនិងដឹកស្រូវពីប្រទេសខ្មែរចូលទៅវៀតណាមតាមច្រកមួយនេះយ៉ាងគំហ៊ុក ដើម្បីប្រមូលលុយលើតុក្រោមតុតាមរបៀបពុករលួយ៕




