ភ្នំពេញ៖ អគ្គលេខាធិការដ្ឋាននៃគណៈកម្មការគ្រប់គ្រងល្បែងពាណិជ្ជកម្មកម្ពុជា (គ.ល.ក.) នៅទី១៩ ខែមីនា ឆ្នាំ២០២៦នេះ បានរៀបចំ “វគ្គបណ្ដុះបណ្ដាល ផ្សព្វផ្សាយ និងពង្រឹងការយល់ដឹងអំពីកាតព្វកិច្ចរបស់បុគ្គលរាយការណ៍ក្រោមច្បាប់ស្ដីពីការប្រឆាំងការសម្អាតប្រាក់ និងហិរញ្ញប្បទានភេរវកម្ម និងច្បាប់ស្តីពីការប្រឆាំងហិរញ្ញប្បទានដល់ការរីកសាយភាយអាវុធមហាប្រល័យ”។
កម្មវិធីនេះរៀបចំឡើង នៅសណ្ឋាគារស៊ីប្រ៊ីស ហូតែល និងវីឡា ខេត្តព្រះសីហនុ ដោយមានការចូលរួមពីវាគ្មិនមកពី៖ ក្រសួងយុត្តិធម៌, អង្គភាពស៊ើបការណ៍ហិរញ្ញវត្ថុកម្ពុជា, អគ្គស្នងការដ្ឋាននគរបាលជាតិ នៃក្រសួងមហាផ្ទៃ និងតំណាងអគ្គលេខាធិការដ្ឋាននៃ គ.ល.ក.។
វគ្គបណ្ដុះបណ្ដាល ផ្សព្វផ្សាយនេះ មានការចូលរួមពីសិក្ខាកាមដែលជា អភិបាលក្រុមហ៊ុន, នាយកក្រុមហ៊ុន និងមន្រ្តីប្រតិបត្តិ សរុបចំនួន ៥០ នាក់ មកពីក្រុមហ៊ុនកាស៊ីណូដែលស្ថិតនៅតំបន់ព្រំដែនកម្ពុជា-វៀតណាម ចំនួន៣៣។
——————————————-
On Thursday, 19th March 2026, the General Secretariat of the Commercial Gambling Management Commission of Cambodia (CGMC) organized the “The Training Course, Dissemination and Awareness-Raising for Reporting Entity on the Law on Anti-Money Laundering and Combating the Financing of Terrorism and Law on Combating the Financing of Proliferation of Weapons of Mass Destruction” at the Sea Breeze Hotel & Villa, Preah Sihanouk province which participated by speakers from the Ministry of Justice, Cambodia Financial Intelligence Unit, General Commissariat of National Police of Ministry of Interior and the representative from General Secretariat of CGMC. In this training course and dissemination, there are 50 participants who are directors and compliance officers from 33 casino companies.



















