កំពង់ផែស្វយ័តក្រុងព្រះសីហនុ (កសស) ៖ នាវេលាម៉ោង ២ រសៀល ថ្ងៃចន្ទទី៦ ខែមេសា ឆ្នាំ២០២៦នេះ នៅសាលប្រជុំតូច កសស ឯកឧត្តម លូ គឹមឈន់ ប្រតិភូរាជរដ្ឋាភិបាលកម្ពុជា ទទួលបន្ទុកជាប្រធានអគ្គនាយក កំពង់ផែស្វយ័តក្រុងព្រះសីហនុ និងថ្នាក់ដឹកនាំ កសស បានទទួលស្វាគមន៍ ដំណើរទស្សនកិច្ចសម្តែងការគួរសមនៃ គណៈប្រតិភូកងទ័ពជើងទឹក នៃកងនាវាចម្បាំង ប្រទេសរុស្សី ចំនួន ២ គ្រឿង (នាវា Sovershenny លេខ ៣៣៣ និងនាវា Rezky លេខ ៣៤៣) ដឹកនាំដោយ លោកវរនាវីឯក អេនឌ្រា ហ្គេវ៉យ (Andrei GAEVOY) មេបញ្ជាការរង និងជាប្រធានក្រុមកងនាវាប៉ាស៊ីហ្វិក នៃកងទ័ពជើងទឹករុស្សី ក្នុងគោលបំណងពង្រឹងចំណងមិត្តភាពរវាង ព្រះរាជាណាចក្រកម្ពុជា និងសហព័ន្ធរុស្សី។





























