ទាក់ទងមក ការិយាល័យ និពន្ធDaily-Khmer លេខ 092546041 / 0972720965
Shadow

ទូលព្រះបង្គំ យន្ត មីន ព្រមទាំងគ្រួសារ មានសេចក្តីសោមនស្សរីករាយឥតឧបមាបន្ទាប់ពីទទួលបានដំណឹងអំពីភាពជោគជ័យក្នុងការវះកាត់ព្យាបាលព្រះរោគរបស់ ព្រះករុណាព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា ដោយក្រុមគ្រូពេទ្យជំនាញ នៃសាធារណរដ្ឋប្រជាមានិតចិន

ភ្នំពេញ:ទូលព្រះបង្គំ យន្ត មីន រដ្ឋលេខាធិការក្រសួងការពារជាតិ
ព្រមទាំងគ្រួសារ មានសេចក្តីសោមនស្សរីករាយឥតឧបមាបន្ទាប់ពីទទួលបានដំណឹងអំពីភាពជោគជ័យក្នុងការវះកាត់ព្យាបាលព្រះរោគរបស់ ព្រះករុណាព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា ដោយក្រុមគ្រូពេទ្យជំនាញ នៃសាធារណរដ្ឋប្រជាមានិតចិន ។

ទូលព្រះបង្គំ ព្រមទាំងគ្រួសារសូមលើកហត្ថទាំងទ្វេប្រណមបួងសួងដល់គុណបុណ្យព្រះរតនត្រ័យ ទេវតាថែរក្សាព្រះមហាសេតច្ឆត្ត សូមមេត្តាប្រោសប្រទានព្រះរាជសព្ទសាធុការពរជ័យ វិបុលសុខគ្រប់ប្រការថ្វាយ ព្រះករុណាព្រះបាទសម្តេចព្រះបរមនាថ សូមព្រះអង្គឆាប់មានព្រះរាជសុខភាពល្អបរិបូរ រឹងមាំឡើងវិញ ដើម្បីយាងនិវត្តមកបន្តគង់ប្រថាប់ជាម្លប់ដ៏ត្រជាក់ត្រជំ សុខសាន្ត និងសម្បូរថ្កុំថ្កើងដល់កូនចៅ ចៅទួតរបស់ព្រះអង្គដ៏យូរអង្វែងតរៀងទៅ។

#YUNMIN
#kingsihamony