ទាក់ទងមក ការិយាល័យ និពន្ធDaily-Khmer លេខ 092546041 / 0972720965
Shadow

លោក ហៃ ស៊ីណា÷« ចិនប្រើលុយនិងដាក់ទុនទៅវិនិយោគលើពិភពលោក ដើម្បីរាប់អានមិត្តឬឯអាមេរិកបង្កើតបក្សប្រឆាំង និង NGOs ក្រុមសហជីព ដើម្បីប្រឆាំងនឹងរដ្ឋាភិបាលណាដែលគេមិនរណបឬដើរតាមខ្លួន»

ចិនប្រើលុយនិងដាក់ទុនទៅវិនិយោគលើពិភពលោក ដើម្បីរាប់អានមិត្តឬឯអាមេរិកបង្កើតបក្សប្រឆាំង និង NGOs ក្រុមសហជីព ដើម្បីប្រឆាំងនឹងរដ្ឋាភិបាលណាដែលគេមិនរណបឬដើរតាមខ្លួន»
=============
ដោយ ហៃ ស៊ីណា អ្នកសារព័ត៌មាន

ភ្នំពេញ: មហាយក្សចិនប្រើលុយឬដាក់ទុនទៅវិនិយោគលើពិភពលោក ដើម្បីស្វែងរកមិត្ត ដោយឡែក នៅទ្វីបអាហ្វ្រីក អាមេរិក បង្កើតបក្សប្រឆាំង និង NGOs ក្រុមសហជីព ក្រោមពាក្យស្លោកថា ដើម្បី សេរីភាព សិទ្ធិមនុស្សនិងប្រជាធិបតេយ្យ
ក្នុងគោលដៅ ប្រឆាំង នឹងរដ្ឋាភិបាលណាដែលគេមិនរណបនិងដើរតាមខ្លួន !!

#ចិនរាប់អានមិត្តភក្តិ ដាក់លុយយកទៅជួយអភិវឌ្ឍន៍ជំរុញការកសាងសេដ្ឋកិច្ចក្នុងតំបន់ ដោយគ្មានលក្ខខណ្ឌ និងការពារទឹកដី អធិបតេយ្យជាតិប្រទេសនោះ បើសិនមានការបំពានណាមួយពីមហាអំណាចក្នុងតំបន់។

#អាមេរិកកាំងរាប់អានមិត្ត បង្កើតបក្សប្រឆាំងនៅប្រទេសណាដែលគេមិនដើរតាមខ្លួន ដោយប្រើភាសាតែមួយ”ប្រជាធិបតេយ្យនិងសិទ្ធិមនុស្ស!! ប៉ុន្តែអាមេរិកគំរាមថា ប្រយត័្នចិនយកដីអស់” ប៉ុន្តែបច្ចុប្បន្នប្រទេសទាំងនោះទៅរកស៊ីនិងចិន ស្ទើរតែទាំងអស់លើកលែងតែវៀតណាមទេដែល ខ្ចីលុយចិនបានតិច ដោយគេមិនខ្លាច ប្រទេសគេទៅរកកុំម្មុនីស ឬបាត់ដីនោះឡើយ!។

#ការកសាងឧត្តមភាពជាតិមួយទាមទារ ការលះបង់និង តម្កល់ផលប្រយោជន៍រួម ដូចមេរៀនជាប្រវត្តិសាស្រ្ត កន្លងមកដែលសម្តេចតេជោ ហ៊ុន សែន បានបន្សល់ទុកដល់អ្នកជំនាន់ក្រោយ។ការមិនជ្រៀតជ្រែកកិច្ចការផ្ទៃក្នុង ជាមេរៀន ដែលអ្នកយោបាយបរទេសឬក្រុមឧទ្ទាមក្រៅច្បាប់វិញ មិនគួរមើលរំលងកម្ពុជាខ្លួនឯងទេឬកុំប្រមាថជាតិសាសន៍ឯងឲ្យបរទេសមើលងាយ មើលថោក ដែលអាចឈានចូលក្នុងដានប្រវត្តិអតីកាលរបស់កម្ពុជាដ៏ឈឺចាប់។

#ធាតុពិត នយោបាយការបរទេស គឺទំនាក់ទំនងភ្ជាប់និងផលប្រយោជន៍ បង្ហាញពីភាពស្មោះត្រង់ និងការឲ្យតម្លៃស្មើភាព មិនថា ប្រទេសតូចឬធំនោះ ឡើយ! បើមិនដូច្នោះទេ មិត្តភាពនឹងឃ្លាតឆ្ងាយ!។

សូមរំលឹកថា នៅឆ្នាំ១៩៦០ មេខ្មែរសេរីដឹកនាំ ដោយ ស៊ឹង ង៉ុកថាញ់ សម សារី និង ឡឹក សំអឿន ហៅ ផ្កាយព្រឹក មានទ្រឹស្តីថា «ខ្មែរបម្រើអ្នកមាន គេមានឡានជិះ យើងបានឡានជិះដែរ ! អាមេរិកការពារឋានព្រះចន្ទបាន រឿងអីអាមេរិកការពារខ្មែរមិនបាន!»។

ដោយឡែក នៅឆ្នាំ១៩៧០ ខ្មែរតាមបម្រើអាមេរិក ខ្មែរហិនហោចស្ទើរផុតពូជ ! ឥឡូវទៀតហើយ កន្លងទៅអាមេរិកកំពុងតែអួតអាងថា គេរកឃើញពិភពថ្មី ផ្កាយថ្មី! ប៉ុន្តែខុសគ្នាត្រង់ថា ឆ្នាំ១៩៧០ចិនអត់បាយអូបទេ ។

តែឥឡូវចិនស្ទើរតែក្លាយជាអំហាអំណាចសេដ្ឋកិច្ចជិតផុតលេខគឺលេខ១ទៅហើយ ! ចុះបើចិននៅបន្តការលូតលាស់ ដូចពេលនេះ និងឆ្នាំបន្តទៀត តើចិននឹងក្លាយជាមហាអំណាចលេខ១ ឬទេ ។

ដូច្នោះ ហើយបានជាសព្វថ្ងៃនេះ អាមេរិក រកគ្រប់មធ្យោបាយ កុំឲ្យចិនឈ្នះអាមេរិក !”ចិនជាដៃគូរអភិវឌ្ឍន៍ រវាងអាស៊ាន និងពិភពលោកដែលមិនអាចខ្វះបាន “!!