កងកម្លាំងឆ្មាំបដិវត្តន៍របស់ប្រទេសអ៊ីរ៉ង់ រួមទាំងក្រុមសកម្មប្រយុទ្ធជាសម្ព័ន្ធមិត្ត បានបង្កើនការហោះហើរយានដ្រូនឈ្លបយកការណ៍របស់ខ្លួនកាន់តែច្រើន ក្នុងគោលដៅឃ្លាំមើលពីសកម្មភាពនានារបស់កងកម្លាំងយោធាអាមេរិកនៅក្នុងតំបន់ ។
ទីភ្នាក់ងារព័ត៌មាន Tashnim News Agency បានអោយដឹងថា យានដ្រូន Shahed 171 ដែលជាយានដ្រូនឈ្លបយកការណ៍ដ៏មានប្រសិទ្ធភាពរបស់ប្រទេសអ៊ីរ៉ង់ រួមទាំងយានដ្រូនឈ្លបយកការណ៍ជាច្រើនគ្រឿងផ្សេងទៀត បានបង្កើនការហោះហើរឈ្លបយកការណ៍ពីចលនាកងទ័ពរបស់អាមេរិក ។
ប្រភពដដែលបានបន្តថា គោលដៅរបស់យានដ្រូនអ៊ីរ៉ង់ គឺហោះហើរឈ្លបយកការណ៍ និងកំណត់គោលដៅជាក់លាក់ពីទីតាំងឈរជើងកងទ័ព មូលដ្ឋានកងទ័ព និងទីតាំងដាក់គ្រឿងសព្វាវុធរបស់សហរដ្ឋអាមេរិកនៅក្នុងតំបន់ ចាប់ពីប្រទេសអ៊ីរ៉ាក់ រហូតដល់ប្រទេសយេមែន ៕