ទាក់ទងមក ការិយាល័យ និពន្ធDaily-Khmer លេខ 092546041 / 0972720965
Shadow

សភាពាណិជ្ចកម្មខេត្តព្រះសីហនុធ្វើកិច្ចសហប្រតិបត្តិការសមាគមពាណិជ្ជកម្មជនជាតិចិន

លោក វណ្ណ សុខហេង ប្រធានសភាពាណិជ្ចកម្មខេត្តព្រះសីហនុបានមានប្រសាសន៍នៅថ្ងៃទី១៨កក្តដានេះថា ការធ្វើកិច្ចសហប្រតិបត្តិការនិងសមាគមពាណិជ្ជកម្មជនជាតិចិនិេះក្នុងគោល បំណងភ្ជាប់ទំនាក់ទំនងសេដ្ឋ កិច្ចពាណិជ្ជកម្ម និងវិនិយោគ។

លោកមានប្រសាសន៍ទៀតថា  សភាពាណិជ្ចកម្មខេត្តព្រះសី ហនុ និងសមាគមពាណិជ្ជកម្មជនជាតិចិននៅកម្ពុជាប្រចាំខេត្តព្រះសី ហនុ ក្នុងគោលបំណងបង្កើតផលប្រយោជន៍ឈ្នះៗទ្វេរ ភាគ្គីនិងធ្វើការទំនាក់ទំនងរាល់សមាគមសភាពាណិជ្ជកម្មចិនប្រចាំខេត្តនិមួយៗផងដែរ។

លោកអះអាងទៀតថា តាមរយៈសមាគមពាណិជ្ជកម្មជនជាតិចិននៅកម្ពុជាប្រចាំខេត្តព្រះសីហនុ ដែលបានធ្វើកិច្ចសហប្រតិបត្តិការជាមួយសភាពាណិជ្ជកម្មខេត្តព្រះសីហនុ ទៅជាច្រកចេញចូលសភាពាណិជ្ជកម្មតែមួយហៅថា “shv Chamber one stop service center” នៅស្នាក់ការសភាពាណិជ្ជកម្មខេត្ត។