ទាក់ទងមក ការិយាល័យ និពន្ធDaily-Khmer លេខ 092546041 / 0972720965
Shadow

អតីតយោធិនពិកាម្នាក់បន្តស៉ំអង្វរពីថ្នាក់ដឹកនាំជួយដោះស្រាយរកយុត្តិធម៌ក្នុងករណីទំនាស់ដីធ្លីជាមួយនឹងមន្ត្រីជាន់ខ្ពស់ក្រសួងដែនដី

យោធិនពិកាម្នាក់ឈ្មោះ មាស សុផាត បន្តទទូចស៉ំអង្វរផ្តល់ក្តី អណិតពីថ្នាក់ដឹកនាំដើម្បីជួយដោះស្រាយរកយុតតិធម៌ក្នុងករណីទំនាស់ដីធ្លីជាមួយនឹងមន្ត្រីជាន់ខ្ពស់ក្រសួងដែនដី។

លោក មាស សុផាត យោធិនពិកាបានលើកឡើងយ៉ាងទទូចថា សូមថ្លែងអំណរ នាយកខុទ្ទកាល័យសម្តេច ហ៊ុន សែន ដែលបានចេញលិខិតអន្តរាគមន៍ ចំនួន២ដង ដើម្បីអន្តរាគមន៍ជួយដល់រូបខ្ញ៉ំបាទ និងថ្នាក់ដឹកនាំទាំងអស់ដែលបានជួយអន្តរាគមន៍ពន្យាពេលការអនុវត្តនេះ ។

លើសពីនេះលោកថា  សូមថ្លែងអំណរគុណលោកជំទាវ ហ៊ុន ស៊ីណាត ដែលលោកបានអាណិត អាសូរ រាស្ត្ររងគ្រោះដូចជារូបខ្ញ៉ំបាទ និងសូមថ្លែងអំណរគុណដល់អាជ្ញាធរមូលដ្ឋានគ្រប់ជាន់ថ្នាក់ លោកមេភូមិ ចៅសង្កាត់ព្រែកព្នៅលោកអភិបាលនិងប្រធានរដ្ឋបាលខណ្ឌ័ព្រែកព្នៅ លោកអភិបាលរាជធានីភ្នំពេញដែលបាន យកចិត្តទុកជាទីបំផុត អាណិតអាសូរ ដល់រូបខ្ញ៉ំបាទ ហើយព្យា យាមជួយរកដំណោះស្រាយជូនខ្ញ៉ំបាទ។

លោកថ្លែងទៀតថាសូមថ្លែអំណរដល់សារព័ត៌មានទាំងអស់ដែលអាណិតបានចុះផ្សាយរឿងពិតរបស់ខ្ញ៉ំ ហើយសូមណូមពរស៉ំអង្វរសម្តេច ហ៊ុន សែន និងសម្តេច ប៊ុន រ៉ានី ហ៊ុនសែន មេត្តាជួយរក យុត្តិធម៌ ដោះស្រាយជួយកូនចៅផង។

យោធិនពិកាខាងលើបន្ថែមថា ខ្ញ៉ំបាទស៉ំទូទូចអង្វរដល់ ឯកឧត្តម ជា សុផារ៉ា រដ្ឋមន្ត្រីក្រសួងដែនដី មេត្តា អាណិត អាសូរដល់រូបខ្ញ៉ំបាទផង សូមឯកឧត្តម មេត្តាជួយដោះស្រាយបញ្ចប់រឿងក្តីមួយនេះ ដើម្បីកូនចៅបានធូរស្រាលផ្លូវចិត្ត មានពេលវេលាព្យាបាលជំងឺ ឈឺរាំរៃ លើសឈាម ទឹកនោមផ្អែម រហូតដល់ថ្ងៃស្លាប់ ក្រោមម្លប់សុខសន្តិភាព។