ទាក់ទងមក ការិយាល័យ និពន្ធDaily-Khmer លេខ 092546041 / 0972720965
Shadow

​​​ ​វិនិយោគិន​​​​​​បរទេស​នៅតែបន្ត​​​វិនិយោគ​​ផ្នែក​​​​អចលនទ្រព្យ​​នៅ​​​កម្ពុជា​​​​​​

លោក គីម ហ៊ាង ប្រធាន KW Cambodia បានមានប្រសាសន៍ឲ្យដឹងថា ​ រហូតមកទល់​ពេលនេះ​​​ វិនិយោគិន​​​បរទេស​ដែល​​​​​វិនិយោគ​​​​ផ្នែកលើសវិស័យអចលនទ្រព្យ​ឬ​​​​​​​​ខុន​ដូច្រើន​ជាងគេនៅប្រទេស​កម្ពុជា​​​​​គឺ ចិន ប្រទេស​​​តៃវ៉ាន់ ហើយ​​​ ​នៅរាជធានីភ្នំពេញគម្រោង​​ ៥០%  ម្ចាស់​គម្រោង​ជារបស់​វិនិយោគិន​តែវ៉ាន់​​​​​​ ប៉ុន្តែ​​សម្រាប់ក្រុមហ៊ុន​​ដែលជា​​​​អ្ន​កសាងសង់​​​​ខុន​​​​ដូច្រើន​ជាងគេគឺជា​​​​​ក្រុមហ៊ុន​​ចិន​​​​។​​​​​​​​​​

លោក​បា​នបញ្ជាក់ទៀត​​​ថា ​​​​ បច្ចុប្បន្ន​នេះ ​​​​​​វិស័យ​សំណង់ ឬ​​​ខុនដូ​​អ្ន​កសាងសង់​​ជាម្ចាស់​កម្រោង​​គឺ តៃវ៉ាន់​​ ​​​​​​​​​​​​​​​​​ហើយ​​​​ក្រុមហ៊ុន​សំណង់ ​​​ដែល​​​សង់ខុន​ដូច្រើនជាងគេ​នៅកម្ពុជា​មាន​ក្រុមហ៊ុ​នយក្ស​មកពីប្រទេស​​​​​​ចិន ហើយ​សកម្មភាព​​វិនិយោគ​វិស័យ​នេះនៅតែមាន​ភាពជាប្រក្រតីធម្មតា​​​​​​​​​។​​

សម្រាប់​ ​​​​​ស្ថានភាព​​​អចលនទ្រព្យ​​​​​​នៅឆ្នាំ២០១៩នេះ​​​​​​​​​នៅមានតែមានភាព​​​ល្អប្រសើរ​​​​ ហើយ​​​ ​​អ្វីដែលពិសេស​​​ ក្រុម​អ្នក​​​​វិនិយោគទុន​ពីក្រៅប្រទេស​​​​​មិន​បញ្ឈប់ការបោះទុន​​​វិនិយោគ​​សាងសង់​​​សំណង់អគារ​​​នោះ​​​ទេ។​​​​​​

អ្នកជំនាញបានពន្យល់ថា«តាមពិត​​​ទិដ្ឋភាព​ទីផ្សារយូរអង្វែង​​​ផ្នែកអចលនទ្រព្យ​នៅកម្ពុជា​​​​​​នៅតែមាន​តម្រូវ​ការច្រើន ​ហើយ​​​​នៅតែជាគោលដៅ​របស់​វិនិយោគិន​ពីបរទេស​​នៅឡើយទេ​​ ហើយ​​​​​ទៅមុខទៀតវិស័យ​នេះ​​​នៅតែមាន​កំណើនរឹងមាំ»​​​​​​​។​

លើសពីនេះអ្នកជំនាញថា ​​​​នៅចំ​​​កណ្តាលរាជធានីភ្នំពេញ ​​សំណង់អគារខ្ពស់​​​បាន​ហក់ឡើង​ និងគម្រោង​​​​ផ្សេងៗ​កំពុងតែ​រីកលូតលាស់​​​នៅរយៈពេលប៉ុន្មានឆ្នាំចុងក្រោយ​នេះ ។​​​

​​​​តួលេខពី​​​ក្រសួងរៀបចំដែនដីនគរូបនីយកម្មនិងសំណង់​បានបង្ហាញថា កាលពី​ឆ្នាំ២០១៧នេះទុនវិនិយោគក្នុងវិស័យសំណង់មានទំហំទឹកប្រាក់ចំនួន៥៦៣៦ លានដុល្លារអាមេរិក​ កើន​២២%​​ធៀបរយៈពេលដូចគ្នាកាលពី​ឆ្នាំ២០១៨​​​។​​​

វិស័យសំណង់បានផ្តល់ការងារដល់ប្រជាពល​រដ្ឋប្រមាណ២០ម៉ឺននាក់ក្នុងមួយថ្ងៃជាមួយនឹងកំណើនសេដ្ឋកិច្ចប្រកប​ដោយភាពរឹងមាំ ហើយវិស័យនេះនឹងបន្តរីកចំរើនបន្ថែមទៀត។ យោងតាម​សមាគម​អ្នក​វាយតម្លៃអចលនទ្រព្យ​​កម្ពុជារំពឹង​​ថា ​​​ស្ថានភាព​​​អចលនទ្រព្យ​​​​​​នៅឆ្នាំ២០១៨ ​​​នេះ​​​​​​​​​នៅមានតែមាន​ល្អប្រសើរ​​​​ ហើយ​​​ ​​អ្វីដែលពិសេស​​​ ក្រុម​អ្នក​​​​វិនិយោគទុន​ពីក្រៅប្រទេស​​​​​មិន​បញ្ឈប់ការបោះទុន​​​វិនិយោគ​​សាងសង់​​​សំណង់អគារ​​​នោះ​​​ទេ​​​។​​​​​​​​​