ភ្នំពេញ៖ ឧកញ៉ា គឹម សាវុធ ប្រធានក្រុមប្រឹក្សាភិបាលគោលនយោបាយសហព័ន្ធស្រូវអង្ករកម្ពុជា និងឧកញ៉ាបណ្ឌិត ឡាយ ឈុនហួ ប្រធានសហព័ន្ធស្រូវអង្ករកម្ពុជានៅថ្ងៃសុក្រទី១២ខែមិថុនា ឆ្នាំ២០២៦នេះ នៅទីស្ដីការក្រសួងពាណិជ្ជកម្ម ដឹកនាំ សមាជិក សមាជិកាសហព័ន្ធស្រូវអង្ករកម្ពុជា ចំនួន ៣០ រូប ចូលរួមនៅក្នុងកម្មវិធីសម្ពោធជាផ្លូវការ «សហគ្រាសពាណិជ្ជកម្មកម្ពុជា (ស.ព.ក)» ដែលប្រព្រឹត្តទៅក្រោមអធិបតីភាព ឯកឧត្តម កឹម ស៊ីថន រដ្ឋលេខាធិការប្រចាំការក្រសួងពាណិជ្ជកម្ម តំណាង លោកជំទាវ ចម និម្មល រដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្ម។
លើសពីនេះ ឧកញ៉ា បណ្ឌិត ប្រធានសហព័ន្ធស្រូវអង្ករកម្ពុជា ក៏បានអញ្ជើញចូលរួមជាវាគ្មិនកិត្តិយស ក្នុងសិក្ខាសាលាស្ដីពី ការត្រៀមលក្ខណៈក្នុងការតភ្ជាប់ផលិតផលកម្ពុជាពីកសិដ្ឋានទៅកាន់ទីផ្សារសម្រាប់អនាគតផងដែរ។









