ភ្នំពេញ៖ រយៈពេល៦ខែ ឆមាសទី១ ឆ្នាំ២០១៩ នេះអគ្គនាយកដ្ឋានពន្ធដារ សម្រេចប្រមូលចំណូលពន្ធ-អាករគ្រប់ប្រភេទ សរុបបានប្រមាណជាង ៦១០៦ ប៊ីលានរៀល ត្រូវជាង ១៥២៦ លានដុល្លារអាមេរិក ស្មើជាង ៦៦% នៃផែនការប្រចាំឆ្នាំ ។
លោក គង់ វិបុល ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយក នៃអគ្គនាយកដ្ឋានពន្ធដារ បានមានប្រសាសន៍ឲ្យដឹងក្នុងកិច្ចប្រជុំបូកសរុបលទ្ធផលប្រមូលចំណូលពន្ធប្រចាំខែមិថុនា ឆ្នាំ២០១៩ នៅថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០១៩ នេះថា ដោយមានការខិតខំប្រឹងប្រែង និងយកចិត្តទុកដាក់ក្នុងការប្រមូលពន្ធ ជាក់ស្តែងក្នុងខែមិថុនា ឆ្នាំ២០១៩ នេះ ចំណូលពន្ធ-អាករដែលអគ្គនាយកដ្ឋានពន្ធដារប្រមូលបាន (តាមប្រព័ន្ធគ្រប់គ្រងទិន្នន័យចំណូលអនឡាញ Online) មានចំនួនជាង ៧៨៨ ប៊ីលានរៀល ត្រូវប្រមាណជាង ១៩៧ លានដុល្លារអាមេរិក ស្មើជាង ១០៣% នៃផែនការប្រចាំខែ។
សម្រាប់ចំណូលពន្ធរយៈពេល ០៦ខែ ឆមាសទី១ ឆ្នាំ២០១៩ នេះ អគ្គនាយកដ្ឋានពន្ធដារប្រមូលបានប្រមាណជាង ៦១០៦ប៊ីលានរៀល ត្រូវប្រមាណជាង ១៥២៦ លានដុល្លារអាមេរិក ស្មើជាង៦៦% នៃផែនការប្រចាំឆ្នាំ។