ទាក់ទងមក ការិយាល័យ និពន្ធDaily-Khmer លេខ 092546041 / 0972720965
Shadow

ចិនជំរុញអាមេរិកកុំឲ្យបង្កើននយោបាយក្នុងតំបន់និងជ្រៀតជ្រែកកិច្ចការផ្ទៃក្នុង

អ្នកនាំពាក្យក្រសួងការបរទេសរបស់ប្រទេសចិន លោក Geng Shuang បានជំរុញសសហរដ្ឋអាមេរិក កាលពីថ្ងៃចន្ទ ទី២២ ខែកក្កដានេះ កុំអោយបង្កើនឥទ្ធិពលនយោបាយក្នុងតំបន់ និងជ្រៀតជ្រែកកិច្ចការផ្ទៃក្នុង ។

លោក Geng Shuang បាននិយាយថា ការបង្កើតសម្ព័ន្ធមិត្តអន្តរជាតិស្តីពីសេរីភាព គឺមិនមានអ្វីក្រៅតែពីជាឧបករណ៍របស់សហរដ្ឋអាមេរិក ក្នុងការប្រើប្រាស់ក្នុងការដោះសាក្នុងតំបន់ ដើម្បីផ្សាយពីតម្លៃអាមេរិក និងដើម្បីជ្រៀតជ្រែកក្នុងកិច្ចការផ្ទៃក្នុងនៃប្រទេសដ៏ទៃ ។

លោក Geng Shuang បានលើកឡើងបែបនេះ ក្រោយពីសហរដ្ឋអាមេរិកបានបង្ហាញគម្រោងរៀបចំអោយមានសម្ព័ន្ធមិត្តអន្តរជាតិស្តីពីសេរីភាព ជាមួយប្រទេសពាក់ព័ន្ធនៅឯសន្និសិទស្តីពីសេរីភាពក្នុងតំបន់ ដែលប្រទេសជាច្រើនបានប្រឆាំងជំទាស់ ៕