ទាក់ទងមក ការិយាល័យ និពន្ធDaily-Khmer លេខ 092546041 / 0972720965
Shadow

លោកជំទាវ សួន ស្រី រដ្ឋលេខាធិការអាកាសចរស៊ីវិលនិងជាតំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តមបណ្ឌិតរដ្ឋមន្រ្តី អញ្ជើញចូលរួមពិធីសំណេះសំណាល និងប្រកាសទទួលស្គាល់សមាសភាពក្រុមចលនាស្ត្រី នៃក្រុមការងារស្ត្រីគណបក្សចុះមូលដ្ឋានក្រុងសំពៅពូន

ក្រុងសំពៅពូន៖ លោកជំទាវ សួន ស្រី រដ្ឋលេខាធិការអាកាសចរស៊ីវិល និងជាសមាជិកគណៈកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ជុជា និងជាអនុប្រធានគណៈកម្មាធិការបក្ស រ.ល.អ.ស តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តមបណ្ឌិតរដ្ឋមន្រ្តី សមាជិកគណៈកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជា និងជាប្រធានគណៈអចិន្ត្រៃយ៍ក្រុមការងារគណបក្សចុះមូលដ្ឋានក្រុងសំពៅពូននៅថ្ងៃអាទិត្យ ទី២៨ ខែមិថុនា ឆ្នាំ២០២៦នេះបានអញ្ជើញចូលរួមពិធីសំណេះសំណាល និងប្រកាសទទួលស្គាល់សមាសភាពក្រុមចលនាស្ត្រី នៃក្រុមការងារស្ត្រីគណបក្សចុះមូលដ្ឋានក្រុងសំពៅពូន។
នៅក្នុងពិធីសំណេះសំណាលនោះគឺ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ សម្តេចមហារដ្ឋសភាធិបតី ឃួន សុដារី ប្រធានរដ្ឋសភា និងជាប្រធានក្រុមការងារចលនាស្ត្រី នៃក្រុមការងារស្ត្រីគណបក្សចុះមូលដ្ឋានខេត្តកណ្តាល, ឯកឧត្តមអភិបាលនៃគណៈអភិបាលខេត្តកណ្តាល និងជាប្រធានគណៈកម្មាធិការគគណបក្សខេត្តកណ្តាល, លោកជំទាវ ចាន់ សុធាវី ជាប្រធានក្រុមការងារចលនាស្ត្រ នៃក្រុមការងារគណបក្សចុះចុះមូលដ្ឋានក្រុងសំពៅពូន,ក្រុមការងារចលនាស្រ្តី ឯកឧត្តម លោកជំទាវ លោក លោកស្រី សមាជិក សមាជិកា គណបក្សចុះមូលដ្ឋានខេត្ត ក្រុង និងសង្កាត់ទាំង៥ , ក្រុមការងារចលនាស្ត្រីក្រុង សង្កាត់ ភូមិ ,គណៈអចិន្ត្រៃយ៍គណបក្សក្រុង និងប្រជាពលរដ្ឋសមាជិក សមជិកាបក្សសរុបចំនួន ២៥៥រូប។
ក្នុងឱកាសនោះ ក្រុមការងារស្ត្រីគណបក្សក្រុងមានរចនាសម្ព័ន្ធចាត់តាំង ថ្នាក់ក្រុង សង្កាត់ និងភូមិ សរុបចំនួន ១៩៩រូប (ថ្នាក់ក្រុក្រុង១៥រូប, ថ្នាក់សង្កាត់២៥រូប និងថ្នាក់ភូមិ១៥៩រូប)គិតត្រឹមខែមិថុនា ឆ្នាំ២០២៦ ក្រុងសំពៅពូនមានសមាជិកគណបក្សសរុបចំនួន ៣៤,០៥៨នាក់ ស្ត្រីចំនួន១៨,៥៨៧នាក់ ស្មើនិង៧៥,៨៤%។
ក្រុមការងារចលនាស្ត្រីគណបក្សក្រុងបានប្តេជ្ញាចិត្តក្នុងការចុះក្តាប់សភាពការណ៍សតិអារម្មណ៍ នយោបាយ របស់ប្រជាពលរដ្ឋ ព្រមទាំងពង្រឹងគោលជំហរសតិអារម្មណ៍នយោបាយ ជឿជាក់លើថ្នាក់ដឹកនាំ និងគាំទ្រគណបក្សប្រជាជនកម្ពុជា ជាពិសេសការខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាលក្នុងការស្វែងរកសន្តិសុខជូនប្រទេសជាតិ។
លើសពីនេះក្រុមការងារគណបក្សក៏បានប្តេជ្ញាខិតខំកសាងពង្រឹងសមាជិកបក្សថ្មីនិងពង្រឹងសមាជិកបក្សចាស់ក្នុងស្រទាប់មហាជន ប្រជាជន ជាស្ត្រី ព្រមទាំងគ្រួសារគណបក្សតាមរយៈការចញ្ចឹមចលនាជាប្រចាំ ការចូលរួមចុះសុខទុក្ខតាមខ្នងផ្ទះ ការជួយដោះស្រាយបញ្ហាប្រឈម និងតម្រូវការចាំបាច់របស់ប្រជាពលរដ្ឋ។
ជាចុងក្រោយក្រោយក្រុមការងារចលនាស្ត្រីនៃគណបក្សចុះមូលដ្ឋានក្រុ ខេត្តក៏បានចែកអំណោយដល់គ្រួសារភៀសសឹកនៅតាមសង្កាត់ សរុបចំនួន៥៨គ្រួសារ និងស្ត្រីសម្រាលកូន សរុប៨៦នាក់។